ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ធបាល​ខេត្ត​ព្រៃវែង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង​

រដ្ធបាល​ខេត្ត​ព្រៃវែង កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) :​នា​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​(C)​សាលា​ខេត្តព្រៃវែង​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោកនាយក​ទីចាត់ការ ឯកឧត្តម​ប្រធាន​សាលាដំបូង និង​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជាមួយ​ប្រធាន​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព និង​អស់លោក លោកស្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​របៀបវារៈ នៃ​អង្គប្រជុំ រួមមាន​:
១). ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​
២). ពិនិត្យ ពិភាក្សា ចូលរួម​ផ្តល់​យោបល់ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​ឧសភា និង​ទិសដៅ​ការងារ​ខែ​បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង​
៣). ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង សេចក្តីសម្រេច​ស្តីពី ការកែសម្រួល​សមាសភាព​គណ​:​កម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការស្ត្រី និង​កុមារ​ខេត្ត​
៤). សេចក្តីរាយការណ៍​របស់​ការិយាល័យ​ប្រជាពលរដ្ឋ និង​គណៈកម្មាធិការ​នា​នា​របស់​ក្រុមប្រឹក្សា​ខេត្ត​:
– ការិយាល័យ​ប្រជាពលរដ្ឋ​
– គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត​
– គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​
៤). បញ្ហា​ផ្សេងៗ​

 

Filed in: ព័ត៌មានជាតិ