ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​លោកជំទាវ បាន​អញ្ជើញ​មក​ភូមិ​ពោន ឃុំ​ទ្រាន ដើម្បី​មក​ពិនិត្យ​ស្ពានបេតុង​ដែល​បាក់​ខូច​មិន​អាច​ប្រើប្រាស់​បាន ហើយ​ត្រូវ​ការជួសជុល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ដំណើរការដូច​ប្រក្រតី​វិញ​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​លោកជំទាវ បាន​អញ្ជើញ​មក​ភូមិ​ពោន ឃុំ​ទ្រាន ដើម្បី​មក​ពិនិត្យ​ស្ពានបេតុង​ដែល​បាក់​ខូច​មិន​អាច​ប្រើប្រាស់​បាន ហើយ​ត្រូវ​ការជួសជុល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ដំណើរការដូច​ប្រក្រតី​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ ម៉ក់ ស៊ីថា ព្រម​ជាមួយ​ឯកឧត្តម អ៊ុង សំអាត ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម កែវ អូរ​ម៉ាលី​ស្ស ប្រធាន​ក្រុមការងារ​ចុះ​ឃុំ​រអាង ឃុំ​ទ្រាន ឃុំ​អំពិល និង​ឃុំ​គៀន​ជ្រៃ បាន​អញ្ជើញ​មក​ភូមិ​ពោន ឃុំ​ទ្រាន ដើម្បី​មក​ពិនិត្យ​ស្ពានបេតុង​ដែល​បាក់​ខូច​មិន​អាច​ប្រើប្រាស់​បាន ហើយ​ត្រូវ​ការជួសជុល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ដំណើរការដូច​ប្រក្រតី​វិញ ដែល​កិច្ចការ​នេះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ​ទ្រា​ន ធ្វើការ​ជួសជុល​ជូន​បងប្អូន​ឡើងវិញ​ឲ្យបាន​ទាន់​ពេល​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ ក៏​បាន​ជួប សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ដែល​អញ្ជើញ​មក​ពី​ភូមិ​ពោន ប៉ែន វាល​គ្រាល និង​ភូមិ​ច្រនៀង ស្ថិតនៅក្នុង ឃុំ​ទ្រាន ស្រុក​កំពង់សៀម ។​

​ខ្លឹមសារ​សំខាន់​ដែល​ឯកឧត្តម បាន​ធ្វើការ​សំណេះសំណាល​គឺ​៖
១. អរគុណ​ចំពោះ​ក្រុមការងារ​និង សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ដែល​បាន​បំពេញ​ការងារ​បម្រើ និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ កន្លងទៅ ជាពិសេស​ក្នុង​រយៈពេល ៧​ថ្ងៃ​កន្លងមក​ក្រោយ​ពី​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ និង​ចុះ​ពន្យល់​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ពី​គោលនយោបាយ​របស់​គណ​បក្ស និង​ការ​គូស​សន្លឹកឆ្នោត ។​
២. បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ពី​ឆន្ទះ​ដ៏​មុះមុត​និង​ទឹកចិ​ត្ត​ជា​ប្រពៃណី​រប​ស់​គណបក្ស​ប្រជាជន ដែល​មិន​ចេះ​សន្យា ប៉ុន្តែ​ហ៊ាន​ធ្វើ​ពលី​កម្ម​អ្វីៗ​ទាំងអស់​ដើម្បី​ការរស់រានមានជីវិត​ឡើងវិញ ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩ ការបញ្ចប់​សង្គ្រាម​ក្នុងស្រុក​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ជាមួយ​និង​ការ​លើ​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យទទួល​បាន​ការរីក​ចម្រើន​ដូច​បច្ចុប្បន្ន​។​
៣. សង្ឃឹម​ថា​សមាជិក សមាជិកា​គណបក្ស​យើង និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាង​មុខ ដើម្បី​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ