ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : ​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស រួម​ជាមួយ​ក្រុម​ការងា​រ បាន​អញ្ជើញ​ចុះ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ឃោសនាបោះឆ្នោត ក្នុង​សង្កាត់​ព្រែកកំពឹស និង​ចុះ​ពិនិត្យ​ស្នាក់ការ​ភូមិ​ទាំងអស់ នៃ​សង្កាត់​ព្រែកកំពឹស ព្រមទាំង​ឆ្លៀតពេល​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ក្នុង​សង្កាត់​ព្រែកកំពឹស​ផងដែរ​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថ្លែង​រលឹក​ជាប់​ជាប្រចាំ​ថា ប្រទេសជាតិ​មាន​សន្តិភាព មាន​ការអភិវឌ្ឍ រហូតដល់​បច្ចុប្បន្ន​នេះ ក៏​ដោយសារ​ការប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកប​ដោយ​បញ្ញាញាណ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​ធ្លាប់បាន​យក​ជីវិត​ធ្វើ​ដើមទុន ឆ្ពោះទៅ​រក​ការ​រំដោះជាតិ ហើយ​សម្តេច​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ រំលាយ​បាន​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ និង យោធា​ខ្មែរក្រហម នាំយក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស ជាពិសេស​សម្តេច មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ក្នុង​ការប្រឆាំង​ជាមួយ​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ បាន​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ឱ្យ​រួច​ចាក​ផុត​ពី​គ្រោះមហន្តរាយ​ដ៏​អាក្រក់ ត្រឡប់​មក​ស្ថានភាព​ល្អ​ប្រក្រតី​ប្រកបដោយ​ជោគជ័យ ខណៈ​ដែល​ប្រទេស​ដ៏​ទៃ ទូទាំង​ពិភពលោក កំពុង​ឆ្លង​រីក​រាលដាល​និង​ស្លាប់​ពលរដ្ឋ​ខ្លួន រាប់រយ​ពាន់​ម៉ឺន​នាក់​នៅ​ឡើយ​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថ្លែងបន្តថា ជានិច្ចកាល​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ ដូច្នេះ យើង​ត្រូវ​ជឿជាក់ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ទាំងអស់គ្នា ដើម្បី​បន្ត​ថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ​និង​ប្រជាជន និង​រួម​គ្នា​កសាង​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ