ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​រតនគិរី ៖ ការចុះបញ្ជី​ដី​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្របច្បាប់

​អភិបាលខេត្ត​រតនគិរី ៖ ការចុះបញ្ជី​ដី​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្របច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​រតនគិរី ៖ ថ្លែង​នៅ​ចំពោះមុខ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ ដែល​អញ្ជើញ​មក​ទទួល​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ប្រមាណ​ជាង​១​ពាន់​ប័ណ្ណ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាសង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ដី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី ដើម្បី​ធានា​នូវ​សិទ្ធិ​ស្របច្បាប់ ការលុបបំបាត់​នូវ​វិវាទកម្ម​ផ្សេងៗ និង​ទទួលបាន​ភាពច្បាស់លាស់​ក្នុង​ការកំណត់​អំពី​ទំហំ​ដី ព្រំប្រទល់​ដីធ្លី​។​

ឯកឧត្តម​អភិបាលខេត្ត​បន្តថា ការចុះបញ្ជី​ដីធ្លី និង​សិទ្ធិ​លើ​ដីធ្លី​ដែល​មាន​នាពេល​បច្ចុប្បន្ន​នេះ ក៏​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ទើប​ធ្វើឱ្យ​ពុក​ម៉ែ​បងប្អូន មាន​សិទ្ធិ​អាច​ប្រកប​មុខរប​បរ​ផ្សេងៗ មាន​សេរីភាព​ក្នុងការ​ធ្វើ​ដំណើរ សិទ្ធិ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី និង​ការរស់នៅ​ប្រកប​ដោយ​សុដុម​នីយកម្ម ដោយ​មិន​មាន​ការភ័យខ្លាច​។ ដូចនេះ​សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍ​។ ទាំងនេះ គឺជា​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកប ដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្តិភាព មាន​ការរីកចម្រើន និង​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព ក្រោម​មគ្គុទេសរ​បស់​សម្តេច ហើយ​យើង​ក៏​មិន​ភ្លេច​ដែរ​នូវ​ពាក្យស្លោក “​អរគុណ​សន្តិភាព​”​។​

សូមបញ្ជាក់​ថា វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​នឹង​ត្រូវ​ផ្តល់ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង កន្សែង ក្រុង​បាន​លុង នាពេល​នេះ​មាន​ចំនួន ១,៧៦២ វិញ្ញាបនបត្រ​៕

Filed in: ព័ត៌មានជាតិ