ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា ដែល​ទើប​ទទួលបាន​មេដាយសំរិទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា ដែល​ទើប​ទទួលបាន​មេដាយសំរិទ្ធិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា ដែល​ទើប​ទទួលបាន​មេដាយសំរិទ្ធិ ជា​ប្រវត្តិសាស្ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (Sea Game) លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

​មានប្រសាសន៍​សំណេះសំណាល លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ជ័យជំនះ​ដែល​ក្រុម​ប្រតិភូ​ក៏​ដូចជា​គ្រូបង្វឹក និង​ក្រុម​កីឡាបាលទះ​ជម្រើសជាតិ​កម្ពុជា​ទាំងអស់ ដែល​បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​ល្អ​ជូន​ប្រទេស​ជាតិ​។ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក្នុងនាម​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុងនាម​រដ្ឋាភិបាល ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​ទទួលបាន​នៅពេលនេះ និង​សូម​កោតសរសើរ ហើយ​ចាត់ទុកជា​ជោគជ័យ​ធំ​មួយ​ជំហាន​ទី​១ ដែល​វិស័យ​កីឡាបាល់ទះ​របស់​យើង​ប្រហែល​៤០​ឆ្នាំ​មកហើយ​មិន​ដែល​ទទួលបាន​ជោគជ័យ​ដូច​ពេលនេះ​ទេ​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​បាន​សង្កត់ធ្ងន់​ទៅ​ចំណុច​ចំនួន​៣ មក​ធ្វើ​ការជំរុញ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ដែល​ក្នុងនោះ ទី​១-​ត្រូវ​បង្កើត​កីឡាបាល់ទះ​នារី​ដើម្បី​បំពេញ​លក្ខខណ្ឌ អាចឲ្យ​កីឡាបាល់ទះ​ចូលរួម​ប្រកួត​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។ ទី​២-​ត្រូវ​បង្កើតឲ្យមាន​ទីលាន​ប្រកួ​តដែល​មាន​លក្ខណៈ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​ទី​៣-​ត្រូវ​បង្កើន​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដូចជា​ប្រទេស​អ៊ីរ៉ង់ ទូក​គី និង​បារាំង​ជាដើម ដើម្បី​បំប៉នបន្ថែម​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​ធ្វើ​ការអញ្ជើញ​គ្រូ​ក៏​ដូចជា​កីឡាករ​អន្តរជាតិ​ទាំងនោះ​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។​
​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ជំរុញ​ឲ្យ​កីឡាបាល់ទះ​ជម្រើសជាតិ​ទាំងអស់ ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យអស់​លទ្ធភាព ព្រោះ​ការបញ្ចេញ​ញើស​នៅក្នុង​ទីលាន​ហ្វឹកហាត់​ប្រសើរ​ជាង​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ទីលាន​ប្រកួត​។ ឯកឧត្តម គូសបញ្ជាក់ថា ក្នុងនាម​ជា​កីឡាករ​ត្រូវមាន​៣​ចំណុច​សំខាន់ គឺ​១-​កម្លាំង​, ២-​បច្ចេកទេស និង​៣-​បូកផ្សំ​ជាមួយ​សំណាង​ផង​ដែរ​។

លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បន្តថា ការប្រកួត​នៅ​ប្រទេស​វៀតណាម គឺជា​បទពិសោធ និង​ជា​លក្ខណៈ​បច្ចេកទេស​មួយ​ដែល​បាន​ឆ្លងកាត់ និង​លើក​យក​ចំណុច​ខ្វះខាត​អ្វីខ្លះ​គួរ​កែលំអរ​បែបណា និង​ត្រៀម​សម្រាប់​ការប្រកួត​ទៅ​ឆ្នាំក្រោយ​។ លើសពីនេះ ឯកឧត្តម ក៏​បាន​កោតសរសើរ​ផងដែរ ដល់​ក្រុម​កីឡាករ​យើង​ទាំងអស់​ចេះ​សាមគ្គី​គ្នា​បាន​ល្អ ឈាន​ទៅ​ទទួល​បាន​មេដាយ​ជូន​ប្រទេសជាតិ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​ខេត្ត​ចំនួន​៦ ដែល​នៅ​មិនទាន់​បាន​បង្កើត​ក្រុម​កីឡាបាល់ទះ (​មាន​អាជ្ញា​បណ្ណ​) ដែល​ក្នុងនោះ​មាន​៖ ខេត្ត​កណ្តាល កោះកុង កំពត រតនៈគិរី មណ្ឌលគិរី និង​ពោធិសាត់ ត្រូវ​បង្កើតឲ្យបាន​ឆាប់​ដើម្បី​ធ្វើ​ការហ្វឹកហាត់​កីឡាករ​។​

មុន​នឹង​បញ្ជប់ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​ក្រុម​កីឡាករ​បាល់ទះ​ជម្រើសជាតិ​ទាំងអស់ ត្រូវ​រក្សា​សុខ​ភាព រក្សា​កម្លាំង​ឲ្យបាន​ល្អ ជៀសវាង​នូវ​គ្រឿង​ស្រវឹង ជា​ពិសេស​ត្រូវ​មាន​ផែនការ​រក្សា​សុខ​ភាព និង​កម្លាំង​ដើម្បី​ធ្វើកា​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការប្រកួត​នៅ​ឆ្នាំក្រោយ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​។​

ដើម្បី​ជា​ការលើកទឹកចិត្ត ក្នុងឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ដល់​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ ចំនួន ២៥​នាក់ ក្នុង​ម្នាក់​ថវិកា​ចំនួន ២០០​ដុល្លារ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ