ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

វរ​សេនា​តូច​លេខ​៤២១ កងពល​តូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​ទី​៤ បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង បំប៉ន​ជំនាញ​អាវុធ​គាំទ្រ ក្បាច់គុន​យុទ្ធ​ខម កងយោធពល​ខេមរភូមិន្ទ និង ម្ចាស់ការ​តាម​បណ្តា​កងឯកភាព​ចំណុះ​

វរ​សេនា​តូច​លេខ​៤២១ កងពល​តូច​ថ្មើរជើង​លេខ ៤២ យោធភូមិភាគ​ទី​៤ បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង បំប៉ន​ជំនាញ​អាវុធ​គាំទ្រ ក្បាច់គុន​យុទ្ធ​ខម កងយោធពល​ខេមរភូមិន្ទ និង ម្ចាស់ការ​តាម​បណ្តា​កងឯកភាព​ចំណុះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ឧត្តរមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ វរ​សេនា​តូច​លេខ​៤២១ ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង បំប៉ន​ជំនាញ​អាវុធ​គាំទ្រ ក្បាច់គុន​យុទ្ធ​ខម កងយោធពល​ខេមរភូមិន្ទ និង​ម្ចាស់ការ​តាម​បណ្តា​កងឯកភាព​ចំណុះ កងពល​តូច​ថ្មើរជើង​លេខ​៤២ ខេត្ត​ឧត្តរមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤​។​

​ជាមួយគ្នា​នេះ​ឧត្តមសេនីយ៏ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ បានឲ្យដឹងថា​៖ ពាក់ព័ន្ធ​ភារកិច្ច​ចំពោះមុខ បាន​សម្រេច​នូវ​ភារកិច្ច​ជា​ច្រើន ទាំង​កិច្ចកា​រងារ​ស្នូល ក៏ដូចជា​ការងា​រកសា​ង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​អង្គភាព ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស និង​ភារកិច្ច​ចំពោះមុខ ក៏​ដូច​ជា​ភារកិច្ច​ក្នុង​ភូមិសាស្ត្រ​ដែល​កងពល​ទទួលខុស​ត្រូវ​បាន​រឹងមាំ​ស្រប​តាម​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់ជូន ដោយ​ឈរ​លើ​ស្មារតី យកចិត្តទុកដាក់ ដោយ​បាន​ការជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី និង​សម្ភារៈ​ផ្សេងៗ ពី​សំណាក់​មេបញ្ជាការ​កងទ័ព​ជើងគោក ឲ្យបាន​ដំណើរ​ការលើការងារ​ទៅតាម​ទិសដៅ នៃ​ផែនការ​ដែល​បានកំណត់ ។​

​ថ្លែង​នៅក្នុង​ឱ​កាល​នោះ​ដែរ​ឧត្តមសេនីយ៍ឯក ពៅ ហេង ជំនួស​មុខ​ឲ្យ​ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក​បាន​ចាត់ទុកថា​៖ វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រារព្ធ​បើក​វគ្គ​នាពេលនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការកសាង​ធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និង​សក្តានុពល​ការពារជាតិ ព្រមទាំង​សកម្មភាព​ប្រចាំថ្ងៃ​របស់​កងទ័ព​ក្នុង​ការបំពេញ​ភារកិច្ច ការបង្កើន​ប្រសិទ្ធភាព ទាំង​ចំណេះដឹង ចំណេះ​ធ្វើ​ពិតប្រាកដ ធានាបាន​នូវ​ប្រសិទ្ធភាព និង​សមត្ថភាព​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​អង្គភាព ដែល​ជា​ការចូលរួមចំណែក​លើ​ភារកិច្ច​ការពារ​អធិបតេយ្យ​ជាតិ ការពារ​បូ​រណ ភាព​ទឹកដី នៃ​មាតុភូមិ​យើង សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារ​ជាតិ​បាន​រឹងមាំ​ង​។​

លោក​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បាន​ផ្តាំផ្ញើរ​ដល់​កម្មសិក្សាការី​ទាំងអស់​ត្រូវ​យកចិត្ត​ដាក់​រៀនសូត្រ មាន​វិន័យ​ខ្ពស់ ត្រូវ​គោរព​វិន័យ​បទបញ្ជា​ផ្ទៃក្នុង​វគ្គ មាន​សាមគ្គី​ផ្ទៃក្នុង​ល្អ និង​គោរព​ពេលវេលា​រៀនសូត្រ​អោយបាន​ទៀងទាត់ មាន​អត្ត​ចរិក​ល្អស័ក​សមជា កងយោធពល​ភូមិន្ទ និង​បាន​សំណូមពរ​ដល់​គ្រូ គ្រូ​យោធា​ចារ្យ​ត្រូវខិតខំ​រិះរក​គន្លឹះ និង​ទ្រឹស្តី​ល្អៗ​ធ្វើយ៉ាងណា​អោយ​សិក្ខាកាម​ងាយ​យល់ ពេល​បញ្ជ​ប់វ​គ្គ​ទទួលបានល​ទ្ធ​ផល​ល្អ ។
​នៅក្នុ​ឱកាស​នោះ​ឧត្តមសេនីយ៍ឯក ពៅ ហេង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល សម្រាប់​ផ្គត់ផ្គង់​ដល់​សិក្ខាកាម​ក្នុង​ពេល​ចុះ​កម្មសិក្សា​ផងដែរ ៕

​សូមបញ្ជាក់​ថា តាម​បាយ​ការណ៍​ហ្វឹកហ្វឺន បានឲ្យដឹងថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន់​ជំនាញ​មាន ៤​វគ្គ រួមមាន​៖ វគ្គ​ហ្វឹកហ្វឺន​ពង្រឹង វរ​សេនា​តូច​លេខ​៤២១ , វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​គាំទ្រ​, វគ្គ​ហ្វឹកហ្វឺន​ក្បាច់គុន​យុទ្ធ​ខម កងយោធពល​ខេមរភូមិន្ទ និង​វគ្គ​ហ្វឹកហ្វឺន​ម្ចាស់ការ​តាម​បណ្តា​កងឯកភាព​ចំណុះ កងពល​តូច​ថ្មើរជើង​លេខ​៤២ មាន រយៈពេល​សិក្សា​មាន​ចំនួន ៤៥​ថ្ងៃ សិក្ខាកាម​សរុប​ចំនួន ១៥០​នាក់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ