ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ពុ​ទ្ធោ ! សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​២​កន្លែង​ប្រមូល​បាន​គ្រឿងញៀន ៨៦​គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន ៣ នាក់​

​ពុ​ទ្ធោ ! សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​២​កន្លែង​ប្រមូល​បាន​គ្រឿងញៀន ៨៦​គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន ៣ នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គ្រឿងញៀន​ទម្ងន់ ៨៦​គីឡូក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះបង្ក្រាប​ដល់​ទីតាំង ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​គ្រឿងញៀន ៨៦​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​សន្និសីទកាសែត​បង្ហាញ​សាធារណជន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​មន្ត្រី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឃី​ង សារ៉ាត់​។ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កន្លែង​ស្តុក​សារធាតុ​ញៀន​ចំនួន​២​កន្លែង​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គឺ​មាន​ទីតាំង​ឋិត​នៅផ្ទះ លេខ​៨១ ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ រាជធានី​ភ្នំពេញ និង​មួយ​កន្លែង​ទៀត​មាន​ទីតាំង​ឋិត​នៅ​សណ្ឋាគារ​សមុទ្រ​ខៀវ បន្ទប់​១៦០៨ ស្ថិតនៅក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទីតាំង​ទាំង​ពីរ​កន្លែង​នេះ​ជា​ករណី​ពាក់ព័ន្ធ​គ្នា​។​

​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​កែច្នៃ​ទាំង​ពីរ​កន្លែង​ខាងលើនេះ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​បាន​រឹបអូស​វត្ថុតាង​ជា​សារធាតុ​ញៀន​ទម្ងន់​៨៦​គីឡូក្រាម ឧបករណ៍​កែច្នៃ​បាន​មួយ​ចំនួន និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ០៣​នាក់​៖
​ទី​១-​ឈ្មោះ ជូ ស៊ី ជៀ ភេទ​ប្រុស ជា​ជនជាតិ​ចិនតៃវ៉ាន់​ទី​២-​ឈ្មោះ លី ជឺ ភេទ​ប្រុស ជា​ជនជាតិ​ចិន​
​ទី​៣-​ឈ្មោះ ផឹង ជិង​ឈឹង ភេទ​ប្រុស ជា​ជនជាតិ​ចិន​។​

​លោក​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បាន​មានប្រសាសន៍​បញ្ជាក់​ថា យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឱ្យ​លើកកម្ពស់​សកម្មភាព ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស ដោយ​ខិតខំ​ពន្លាត​នីតិវិធី​ស្រាវជ្រាវ​រក​ខ្សែរយៈ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ធំៗ ដើម្បី​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​កាលពី​ពេល​ថ្មីៗ​នេះ ទើប​កម្លាំង​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខិតខំ​ស្រាវជ្រាវ​រហូតដល់​ការចុះ​បង្ក្រាប​ដល់​ទីតាំង​ទាំង​២​កន្លែង​ខាងលើ​។​

​លោក​ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បាន​បំផ្លាញ​អនាគត​របស់​យើង គ្រួសារ​យើង ជា​ពិសេស​សង្គម​ជាតិរ​បស់​យើង​ទាំងមូល​។​

​សូមបញ្ជាក់​ថា ការបង្ក្រាប​ទីតាំង​ស្តុក​គ្រឿងញៀន​ទាំង​២​កន្លែង ដែល​រឹបអូស​បាន​សារធាតុ​ញៀន​ប្រមាណ ៨៦ គីឡូក្រាម និង​មនុស្ស​ចំនួន ៣​នាក់ ជា​ជនជាតិ​ចិន​នេះ ត្រូវបាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ