ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​នៅ​ស្រុក​មង្គល​បូរី​!

លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​នៅ​ស្រុក​មង្គល​បូរី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មីៗ​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​០១​នាក់ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​៖ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​និង​អនុវត្ត​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ចំពោះ​បទល្មើស​គ្រឿងញៀន ចាប់ពី​ទ្រង់ទ្រាយ​តូច​ដល់​ទ្រង់ទ្រាយ​ធំ ។ ជា​លទ្ធផល នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២​កន្លងមកនេះ ។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន រួម​សហការ​ពី​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី បាន​បន្ត​ចុះបង្ក្រាប​ជនសង្ស័យ​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ក្នុង​ផ្ទះ​ជនសង្ស័យ ក្នុង​ភូមិ​គោក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ សាយ ពេជ្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា​៖​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង ថ្នាំញៀន​រួមមាន​៖ ១-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​(WY) ៥៣​គ្រាប់ មួយ​ចំហៀង​, ២-​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​២​ថង់ , ៣- សំបក​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​,៤/-​ទូរ​សព្ទ​ដៃ​០១​គ្រឿង ។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ហើយ​ដែរ​៕

Filed in: ព័ត៌មានជាតិ