ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយក​ថវិកា និង​ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ​២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយក​ថវិកា និង​ទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ​២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ចូល​ថ្វាយបង្គំ​ទទួល​ឱវាទ​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស គឺ​វត្ត​ព្រែក​ថ្លឹង និង វត្ត​កែវ​មុនី និង​បាន​នាំយក​ថវិកា​ចំនួន​០៨​លាន​រៀល ព្រមទាំង​ទេយ្យវត្ថុ​មាន ទឹក​សុទ្ធ​និង​ភេសជ្ជៈ​ចម្រុះ​ចំនួន​១២០​កែស​, មី​៤០​កែស​, ត្រីខ​០៨​កែស និង​អង្ករ​៤០​កា​រ៉ុង ប្រគេន​ជូន​ព្រះសង្ឃ​ដែល​គង់នៅ​ក្នង​វត្ត​ទាំង​០២ ដោយ​សេចក្តី​ជ្រះថ្លា ព្រមទាំង​បាន​សំណេះសំណាល​សួរសុខទុក្ខ ជូន​ថវិកា ដល់​យាយជី តាជី ដោយ​ក្តី​នឹករលឹក​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ដោយសារ​តែ​បញ្ហា កូវី​ដ​-១៩ បាន​ធ្វើឲ្យ​ឯកឧត្តម មិន​បាន​ចូល​មក​ក្រាបថ្វាយបង្គំ​ព្រះសង្ឃ​គ្រប់​អង្គ​អស់​មួយរយៈ​ធំ តែ​ជា​សំណាង ដោយ​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​កម្ពុជា​ឆ្លង​ផុត​នូវ​គ្រោះ​មហន្តរាយ​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ យ៉ាង​ឆាប់រហ័ស ទើប​ធ្វើឲ្យ​ឯកឧត្តម មាន​ឱកាស​បាន​មក​ថ្វាយបង្គំ​ដល់​ព្រះ​តេជគុណ​គ្រប់ៗ​អង្គ ហើយ​ឯកឧត្តម ក៏​មិន​ភ្លេច អរគុណ​សន្តិភាព ដែល​ផ្តើម​ចេញពី ការ​យក​ជីវិត​ធ្វើ​ដើមទុន របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ឆ្ពោះទៅ​រក​ការ​រំដោះជាតិ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត និង​មាន​នយោបាយ ឈ្នះ ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេជោ បាន​រំលាយ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម នាំយក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​សន្តិភាព​នេះ​ផងដែរ ដែល​ធ្វើឲ្យ​ប្រជាជន មាន​ឱកាស​បាន​ធ្វើ​បុណ្យ​គ្រប់ៗ​គ្នា តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​៕

Filed in: ព័ត៌មានជាតិ