ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាល​ខេត្ត​កំពត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ក្នុង​វត្ត​ភ្នំ​តូច នៅ​ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់

​អភិបាល​ខេត្ត​កំពត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ក្នុង​វត្ត​ភ្នំ​តូច នៅ​ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ក្នុង​វត្ត​ឧត្តមគិរី​សុវណ្ណមុ​នីរ​ស្មី ហៅ​វត្ត​ភ្នំ​តូច ស្ថិតនៅ​ភូមិ​ប្រីយ៍​ពីរ ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត​។​

​លោក ស៊ីវ ផេង អភិបាល​ស្រុក​ដងទង់ បានលើកឡើង​ក្នុង​របាយការណ៍​ថា បន្ទាប់ពី​មាន​សន្តិភាព ស្រុក​មាន​ការអភិវឌ្ឍ​ន៍​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​។ ក្នុង​នោះ​ផ្នែក​ពុទ្ធចក្រ ស្រុក​មាន​វត្ត​ចំនួន​២៧​វត្ត មាន​ព្រះសង្ឃ​១៩៧​ព្រះអង្គ ដោយឡែក​វត្ត​សុវណ្ណ​គិរី​មុនី​រស្មី ហៅ​វត្ត​ថ្លុក​ថ្លុង ចាប់ផ្តើម​ស្ថាបនា នៅ​ឆ្នាំ​២០០៤ មាន​សាលា​ធម្មសភា ១​ខ្នង កុដឈើ​១​ខ្នង កុដស​ង់​ផ្ទាល់ដី​១​ខ្នង ខ្ចុះ​ចំនួន​៥ បង្គោល​ផ្លើង​សួនច្បារ រោង​ជ័យ​មុនី​១​ខ្នង និង​បាន​កសាង​ផ្លូវ​ជុំវិញ​វត្ត និង​បាន​សាងសង់​ព្រះវិហារ​ថ្មី​មួយ​ខ្នង ដែល​ដាក់​សម្ភោ​ធ និង​បញ្ចុះសីមា​នៅថ្ងៃនេះ​។​

​នា​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​ថ្លែងថា សន្តិភាព​ធ្វើឲ្យ​កម្ពុជា​រីកចម្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ ហើយ​ប្រទេស​កម្ពុជា ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បានទេ អ្វី​ដែល​សំខាន់​ដែល​ធ្វើ​ឲ្យ​ផ្នែក ទាំងពីរ​នេះ មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន គឺ​អាស្រ័យ​លើ​កត្តា​សន្តិភាព​។ ជាក់ស្តែង កម្ពុជា​បន្ទាប់ពី​មាន​សុខសន្តិភាព ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​មោទនៈ​បំផុត​។​

​លោក ម៉ៅ ធនិន បន្តថា «​សន្តិភាព​មានគុណ​តម្លៃលើស​ជីវិត សន្តិភាព​គឺជា​ក្តីសង្ឃឹម និង​អនាគត​របស់​មនុស្សជាតិ និង​ប្រទេសជាតិ ប៉ុន្តែ​សន្តិភាព​មិនមែន​ចេះ​តែ​អាច ស្វែងរក​មក​បាន​ដោយ​ងាយៗ​នោះទេ​។ ជាក់ស្តែង​កម្ពុជា​យើង សម្តេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹង​ង​ប្រែង លះបង់​គ្រប់បែបយ៉ាង ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​តែ​បុព្វហេតុ​សន្តិភាព ព្រោះ​សម្តេច​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ហើយ​មើលឃើញ​ថា មានតែ​កត្តា​សន្តិភាព​មួយគត់ ទើប​ជា​គ្រិះ​ដ៏​រឹងមាំ ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​»​។​

​បន្ទាប់​ពី​កម្ពុជា មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស កំណើន​សេដ្ឋកិច្ច​បាន​កើនឡើង​ជា​លំដាប់ ក្នុង​កម្រិត ៧​ភាគរយ​ក្នុង​មួយឆ្នាំ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ហើយ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០៣០​ខាងមុខ នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ខណៈ​ដែល​បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ផ្លូវ ទឹក ភ្លើង ពិសេស​ធនធានមនុស្ស ត្រូវបាន​ពង្រីក បង្កើន សមត្ថភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​ទន្ទឹម​គ្នា​នោះ ផ្នែក​ពុទ្ធចក្រ ក៏​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​តម្រង់ទិស និង​ជា​ចំណែក​សំខាន់​មួយ ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រោះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ តែង​ជឿ​ទៅលើ​បុណ្យ បាប ជឿ​លើ​កម្ម ផល និង​រក្សាបាន​នូវ​គុណធម៌ ព្រហ្មវិហារ​ធម៌​ក្នុង​គោល​នយោបាយ​ដឹកនាំ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេសជាតិ រហូត​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ដូច​សព្វថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ