ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រធាន​សហគម​ន៏​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​សហការ​ជាមួយ​រដ្ធបាល​ខេត្ត​មន្ត្រី​ជំនាញ​ពាក់ព័​ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដីរ​ដ្ធ​ដែល​បុគ្គល​មួយចំនួន​ធ្វើការ​អាស្រ័យ​ផល​បម្រុង​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ប្រធាន​សហគម​ន៏​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​សហការ​ជាមួយ​រដ្ធបាល​ខេត្ត​មន្ត្រី​ជំនាញ​ពាក់ព័​ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដីរ​ដ្ធ​ដែល​បុគ្គល​មួយចំនួន​ធ្វើការ​អាស្រ័យ​ផល​បម្រុង​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ ពត៌មាន​ជាបឋម​ព្រះតេជព្រះគុណ ថូ ធូ​រស់ ប្រធាន​សហគម​ន៏​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​សហការ​ជាមួយ​រដ្ធបាល​ខេត្ត​នៅក្នុង​ដំណើរ​បំពេញ​បេសកម្ម​នោះដែរ​ក៏​មាន​វត្តមាន​ចូល​ពី​សំណាក់​លោក ឌី​រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរ​មានជ័យ​បាន​ដឹ​ក​នាំ​គណៈកម្មការ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ចូល​ភ្ជួរ​ថ្មី​នៅត្រង់​ចំណុច​ភូមិ​ចារ​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​កិច្ចប្រតិ​បត្តិ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៧ /១៨​ខែ​ឧសភា​ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​។​

​ព្រះតេជព្រះគុណ ថូ ធូ​រស់ បាន​មាន​សង្ឃដីការ​ថា​នៅ​ល្ងាច​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០២២ ដី​ដែល​ប្រជាពលរដ្ឋ​ចូល​លួច​ភ្ជួរ​ថ្មី ជាង​មួយ​ហិកតា នៅ​ខាងលិច​អូរ​កូនខ្ចី​ ​ភ្ជួរ​ដាំដំឡូង​កាលពី​ជាង​មួយ​ខែ​មុន ជាង​មួយ​ហិតា​ក្នុងឆ្នាំនេះ​ដី​ដែល​គេ​សង់​បង្គោលរបង​ធ្វើ​ព្រំ​ថ្មីៗ និង​កាប់ឆ្កា ឈូសឆាយ​ថ្មី ត្រង់​ភ្នំ​រូង​ដែក នៅ​ខាងក្រោម​ជើង​ទំនប់​ស្ទឹងត្រែង​ពីរ​ដី​ដែល​ប្រជាពលរដ្ឋ​ដាំ​ដើម​ចេក ដោយ​ពុំ​បាន​ភ្ជួរ​ឬ​ឈូសឆាយដី រាប់សិប​ដើម​ក្នុង​គោលបំណង​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដី​នៅ​ត្រង់​ចំណុច​ខាងលើ​នេះ​គឺ​នៅក្នុង​សហគម​ន៏​សង្ឃ​រុក្ខា​វ័ន តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ជាក់ស្តែង​តែម្តង​។​

​សូមបញ្ជាក់​ថា ជុំវិញ​បញ្ហា​ពលរដ្ធ​ក៏ដូចជា​បុគ្គ​មួយ​ក្តាប់​តូច​បាន​ឆ្លៀត​ឪ​កាស​នាំគ្នា​ទៅ​ចូល​លួច​ឈូសឆាយ​ដី​ព្រៃ​ដែល​ជា​កម្ម​សិទ្ធ​របស់រ​ដ្ធ​នៅត្រង់​ចំណុច​ខាងលើ​នេះ​ព្រះតេជព្រះគុណ ថូ ធូ​រស់ មាន​សង្ឃដីកា​ថា នឹងធ្វើ​រៀបចំ​ឯកសារ​ដាក់ជូន​ឯកឧត្តម អភិបាលខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់ការ​ទៅ​លើ​បុគ្គល​ដែល​រំលោភបំពាន​ឈូសឆាយ​ដីរ​ដ្ធ​ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​សហគម​ន៏​សង្ឃ​រុក្ខ​វ័ន​ចាត់ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ