ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួប​នាយក​គោលនយោបាយ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការពារជាតិ​អាមេរិក​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួប​នាយក​គោលនយោបាយ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការពារជាតិ​អាមេរិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​លោក​ស្រី Lori Abele នាយក​គោលនយោបាយ​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២​។​

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន និង​ជា​ពិសេស កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​ពី​នេះ ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​កន្លងមក និង​បាន​បង្ហាញ​ឆ​ន្ទ​:​ក្នុង​ការរក្សា ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែម​ទៀត​នៅពេល​ខាងមុខ និង​ការបន្ត​បង្កើន​ភាពជឿ​ទុកចិត្តរ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ដែល​បាន​ជួយឧបត្ថម្ភ និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​កន្លងមក​។ ចំណែក​លោក​ស្រី Lori Abele បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​កិច្ចការ​សន្តិសុខ​កន្លង​មក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ