ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ថ្លែងអំណរគុណ​ចំពោះ​អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អាជីវករ ពាណិជ្ជករ វិនិយោគិន និង​ពលរដ្ឋ

យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ថ្លែងអំណរគុណ​ចំពោះ​អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អាជីវករ ពាណិជ្ជករ វិនិយោគិន និង​ពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក​-​សមាជិក​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ សម្ដែង​ការថ្លែងអំណរគុណ​ចំពោះ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អាជីវករ ពាណិជ្ជករ វិនិយោគិន អ្នក​ប្រកប​មុខរបរ​-​ការងារ និង​ប្រជាពលរដ្ឋ​។​

​ការថ្លែងអំណរគុណ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល និង​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា​នៃ​យុវជន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រកាស​បញ្ចូល​សមាជិក​សកម្ម​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា នៅ​ភោជនីយដ្ឋាន Grand Terrace ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២​។​

​លោក ឡី សុភាព បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​លោក​អភិបាល ឃួ​ង ស្រេង និង​មន្ទីរ​-​អង្គភាព​ជំនាញ ជាពិសេស​ច្រកចេញចូល​តែមួយ បាន​បង្ក​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​»​។​

​ដូច្នេះ​ហើយ​តាងនាម​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិក​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាល ឃួ​ង ស្រេង និង​មន្ទីរ​-​អង្គភាព​ជំនាញ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អាជីវករ ពាណិជ្ជករ វិនិយោគិន អ្នក​ប្រកប​មុខរបរ​-​ការងារ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​។​

​លោក​ក៏​បាន​សម្ដែង​ការគាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រហូតមកដល់​សព្វថ្ងៃ និង​បាន​អនុគ្រោះ​ដល់​ប្រជាជន​អាច​ប្រកបមុខរបរ ការងារ​ដោយ​ភាពសុខសាន្ត រីកចម្រើន​លូតលាស់​។​

​លោក​ប្រធាន ឡី សុភាព ថ្នាក់ដឹកនាំ សមាជិក​-​សមាជិក​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បានប្រកាស​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី និង​ការជ្រើសតាំង​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ