ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ ប្រតិបត្តិការ បង្ក្រាបករណីលួច​មាន​ស្ថាន​ទម្ងន់ទោស (កាត់តខ្សែភ្លើង យកម៉ូតូ)

នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ ប្រតិបត្តិការ បង្ក្រាបករណីលួច​មាន​ស្ថាន​ទម្ងន់ទោស  (កាត់តខ្សែភ្លើង យកម៉ូតូ)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ១៨ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ០១:២៩ នាទី រំលង អាធ្រា​ត្រ នៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាត់​ត​ខ្សែភ្លើង​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ឈ្មោះ ភាព សុ​ផៃ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ ស្លា​កែ​ត សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។

👉 នៅ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រហែល ០១:០០ នាទី នៅ ចំណុច ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ជនសង្ស័យ ខាងលើ បាន ធ្វើ សកម្មភាព ចូល ក្នុង ផ្ទះ ដើម្បី លួច យក ម៉ូតូ ( កាត់ ត ខ្សែ ភ្លើង ) ម៉ាក ហុងដា Zoomer X ស៊េរី ឆ្នាំ ២០១៧ ចំនួន ០២​គ្រឿង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ទូច និស្ស័យ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ ផ្ទះ លេខ ១៩ ក្រុម ទី ០២ ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង រួច ក៏ ជិះ គេច ខ្លួន ដល់ ចំណុច ខាង លើ ទេីប កម្លាំង យេ​ី​ង ធ្វើការ ឃាត់ខ្លួន បាន ។

📍 វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ម៉ាក HONDA Zoomer X ពណ៌ ក្រហម ស ស៊េរី ឆ្នាំ ២០១៧ ពាក់ ស្លាក​លេខ បាត់ដំបង 1AD-6764 ( ជា​របស់ ជនរងគ្រោះ )
– ម៉ូតូ ម៉ាក HONDA Zoomer X ពណ៌ បៃតង ស ស៊េរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AB-៧៣៣២( ជា របស់ ជនរងគ្រោះ )
– មេ​សោរ ចំនួន ០១
– តួ​ណឺ​វីស ចំនួន ០១
– ដង្កាប់ ចំនួន ០១
– កូន សោរ ចំនួន ០៦

​បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វើការ កសាង សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។​

Filed in: ព័ត៌មានជាតិ