ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​កំពង់ចាម ៖ ធនធាន​មនុស្ស​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព​

​អភិបាលខេត្ត​កំពង់ចាម ៖ ធនធាន​មនុស្ស​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម​៖​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈ​អាជីវករ និង​លោកគ្រូ អ្នកគ្រូ ជិត​១,០០០ នាក់ នា​ព្រឹក​ថ្ងៃទី ១៦ ខែឩសភា ឆ្នាំ​២០២២ នេះ​នៅ​សាលា​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ធនធាន​មនុស្ស​មាន​សារ​:​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍ និង​ការកសាង​ប្រទេស​របស់​យើង​ឲ្យមាន​ភាព​រីកចម្រើន ដែល​អាស្រ័យ​លើ​កត្តា​សុខ​សន្តិភាព​នៅ​ខាងដើម​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងបន្តថា តាមរយៈ​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ធ្វើឲ្យ​វិស័យ​អប់រំ​មាន​ការរីកច​ម្រើ​ន​ខ្លាំង ព្រមទាំង​សិស្សានុសិស្ស សប្បាយចិត្ត នៅ​ក្នុង​ការខិតខំ​រៀន​សូត្រ​។ រីឯ​គ្រូបង្រៀន ក៏​បាន​បំពេញ​កាតព្វកិច្ច​ជា​គ្រូ​ល្អ នៅតាម​បណ្ដា​សាលា និង​ថ្នាក់រៀន​របស់ខ្លួន ដែល​ប្រការ​នេះ ធ្វើឱ្យ​ខេត្ត​កំពង់ចាម ទទួលបាន​លទ្ធផល​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅ ទទួលបាន​និទ្ទេស A រហូតដល់​ទៅ ៣២ នាក់ ហើយ​លទ្ធផល​ទាំងនោះ ជា​ការចូលរួមចំណែក​ទាំងអស់គ្នា របស់​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល និង​គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រាល់​បញ្ហា លោកគ្រូ អ្នកគ្រូ​បាន​ខិតខំ​បង្រៀន​សិស្ស ដោយ​យកចិត្តទុកដាក់ ដែល​ទាំងអស់​នេះ​ហើយ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ ធនធានមនុស្ស ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯក​ឧម​ត្ត​អភិបាលខេត្ត បានឲ្យដឹង​ទៀតថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ក្នុងនោះ​មាន​វិស័យ ផ្លូវ​,​ទឹក​,​ភ្លើង​,​និង​មនុស្ស ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន គឺ​វិស័យ​ធនធានមនុស្ស​បាន​ឈរ​មក​លំដាប់​អទិភាព​ទី ១​វិញ ពី​ព្រោះ​វិស័យ​ធនធានមនុស្ស​នេះ​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន បន្ទាប់​ពី​ប្រទេស​ជាតិ​របស់​យើង មាន​សុខសន្តិភាព​ពេញលេញ បានមក​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕

Filed in: ព័ត៌មានជាតិ