ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្ដេច​តេជោ ហ៊ុន សែន​៖ ក្រសួង​សុខាភិបាល ត្រូវ​ជំរុញ​ការសាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន​៖ ក្រសួង​សុខាភិបាល ត្រូវ​ជំរុញ​ការសាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ត្រូវ​ពិនិត្យមើល​ក្រុមហ៊ុន​ដែល​ទទួល​អាជ្ញាប័ណ្ណ (License) ក្នុង​ការសាងសង់​រោង​ចក្រ​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​រួច​ហើយ ហេតុអ្វី​មិន​ធ្វើ បើសិន​មិន​ធ្វើ ត្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​សមត្ថភាព​ធ្វើ​។ សម្តេច​បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​សម្តេច​តេជោ ប្រឆាំង​កូវី​ដ​-១៩ ដែល​ពិធី​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ប្រសិន​បើ​ថា​ពិបាក​ណាស់​ក្នុង​ការសាងសង់ សូម​យក​មក​ធ្វើ​ដោយ​ក្រសួង​សុខាភិបាល​ផ្ទាល់​តែម្ដង ព្រោះ​កិច្ចការ​នេះ​ចាំបាច់​ណាស់​។ សម្តេច បាន​បន្តថា ក្រសួង​ត្រូវធ្វើ​វឌ្ឍនភាព​ស្ដីពី​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​នៅ​កម្ពុជា ក្នុង​មួយ​សប្ដាហ៍​ម្ដង​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់ថា ការសាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ​ចាំបាច់​ណាស់​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ព្រោះ​យើង​មិនដឹងថា ជំងឺ​កូ​វីដ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ទេ​។ សម្តេច បន្តថា បើ​ទោះ​ចប់​ជំងឺ​កូវី​ដក៏ដោយ ក៏​រោងចក្រ​នេះ អាច​បម្រើការ​ជា​ការផលិត​វ៉ាក់សាំង​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ