ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស​ប្រកាស​ទទួល​សមាជិក​ថ្មី​ចំនួន​២៨៧ នាក់​ដែល​ស្ម័គ្រចិត្ត​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា !

គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស​ប្រកាស​ទទួល​សមាជិក​ថ្មី​ចំនួន​២៨៧ នាក់​ដែល​ស្ម័គ្រចិត្ត​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ អាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សរាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​ចំនួន​២៨៧​នាក់ ដែល​ស្ម័គ្រចិត្ត​ចូល​រួមរស់ ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនោះ​មាន​អ្នក​មក​ពី​គណបក្ស​ផ្សេងៗ​ចំនួន​០៣​បក្ស រួម​មាន​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​មកពី​គណបក្ស​ភ្លើងទៀន គឺ​មាន​សមាសភាព​ក្នុង​ជួរ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ រហូតដល់​០៦​នាក់ ដែល​មាន​លំដាប់​លេខ​រៀង​ទី​២ ទី​៤ ទី​៥ ទី​៦ ទី​៧ និង​ទី​១០ ក៏​បាន​មក​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថ្លែងឲ្យដឹងថា ប្រទេសជាតិ​មាន​សន្តិភាព មាន​ការអភិវឌ្ឍ​បច្ចុប្បន្ននេះ​ដោយសារ​ការប្រឹងប្រែងរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​បញ្ញាញាណ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​ធ្លាប់បាន​យក​ជីវិត​ធ្វើ​ដើមទុន ឆ្ពោះទៅ​រក​ការ​រំដោះជាតិ ជាពិសេស​សម្តេច​បាន​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ រំលាយ​បាន​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​យោធា​ខ្មែរក្រហម នាំយក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស និង​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។ សម្តេច​ថែម​ទាំង​មាន ទស្សនៈវិស័យ​វែងឆ្ងាយ ក្នុង​ការប្រឆាំង​ជាមួយ​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ឱ្យ​រួច​ចាក​ផុត​ពី​គ្រោះមហន្តរាយ​ដ៏​អាក្រក់ ត្រឡប់​មក​ស្ថានភាព​ល្អ​ប្រក្រតី​ប្រកបដោយ​ជោគជ័យ​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ថ្លែងបន្តថា ជានិច្ចកាល​គណបក្ស​ប្រជាជន​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ដូច្នេះ​ដើម្បី​សន្តិភាព ស្ថិរភាព សុវត្ថិភាព​ប្រទេសជាតិ​និង​ប្រជាជន យើង​ត្រូវ​ជឿជាក់​លើ​គណបក្ស​ប្រជាជន​ទាំងអស់គ្នា កុំ​ជឿ​លើ​ការ​ញុះញង់​របស់​គណបក្ស​នយោបាយ​ផ្សេង​ឱ្យ​សោះ​៕

Filed in: ព័ត៌មានជាតិ