ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និមន្ត​ព្រះសង្ឃ សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និមន្ត​ព្រះសង្ឃ សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ពស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត្ត ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់​៦៩ យាង​ចូល​៧០​ព្រះវស្សា​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់​, លោក ចេង ឡៃ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, ព្រះ​ពោធិ​វង្សា​វិមល កែវ កន ព្រះ​មេគណ​ខេត្ត​, ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី អភិបាលរង​ខេត្ត​, លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​សាលាខេត្ត​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី គណៈ​អភិបាលខេត្ត ព្រះសង្ឃ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ បាន​លើក​ហត្ថ​ប្រណម្យ បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី នៃ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ គ្រប់​ព្រះអង្គ ព្រះ​បារមី ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ចត្វា​ស័ក ពស​.២៥៦៥ សូម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល មហាប្រសើរ​គ្រប់ប្រការ​ជូន ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​រឹងមាំ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​ចាក​ផុត​ពី​ព្រះ​រោគាព្យាធិ​នានា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ដរាប​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ