ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម វង សូ​ត ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព​ពេល ស្រុក​ពញាក្រែក ត្រូវ​ចូលរួម​បន្ត​នាំ​គ្នា​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​បាន​គ្រប់ៗ​គ្នា

ឯកឧត្តម វង សូ​ត ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព​ពេល ស្រុក​ពញាក្រែក ត្រូវ​ចូលរួម​បន្ត​នាំ​គ្នា​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​បាន​គ្រប់ៗ​គ្នា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ ការ​ថ្លែង​បែបនេះ របស់ លោក វង សូ​ត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ ស្រុក​ពញាក្រែក ខេត្ត ត្បូង ឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង និង​លោកស្រី អញ្ជេី​ញ​សម្ភោធ​ឆ្លង​ខ្លោងទ្វារ របង និង​សមិទ្ធផល​នានា​ក្នុង​វត្តបុ​ទុម​ព្រឹ​ក្ស​ហៅ​វត្ត​ពពេល ស្ថិតក្នុង​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក ថ្ងៃទី ១៤ ខែ​ឧសភា ឆ្នាំ ២០២២​។​

​នា​ឪ​កាស​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្នុង​បរិបទ​កូវី​ដ​១៩​នេះ បើ​ទោះ​ជា​ជំងឺ​នេះ​មិន​ទាន់​រលត់​ទៅ​វិញ ដូច្នោះ​យើង​កុំ​ធ្វេសប្រហេស​អោយសោះ យើង​ត្រូវ រួម​គ្នា​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ ពោល​គឺ​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗ​គ្នា ចាប់ពី​ដូសទី​១ ដូសទី​២ និង​បន្ត​ទៅ​ចាក់ដូស​ជំរុញ​បន្ថែមទៀត នេះ​ជា​ការយកចិត្តទុកដាក់​គិតគូរ​ពី​សុខមាលភាព​និង​សុខទុក្ខ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​តេជោ​ជា​មគ្គទេសដឹ​កនាំប្រទេស​។​

​លោក​រដ្ឋមន្ត្រី វង សូ​ត បាន​សង្កត់ធ្ងន់ ទៀតថា បច្ចុប្បន្ន នេះ​មិន​ថា​នៅ​ទីក្រុង​ឬ​នៅតាម​មូលដ្ឋាន គ្រប់​វិស័យ​ទាំង​វិស័យ​ពុទ្ធិ​ចក្រ និង​អាណាចក្រ បាន​កសាង​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់ ក្រោយពី ប្រទេសជាតិ​ចាប់ផ្តើម​ពី​បាតដៃ​ទទេ​មក​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ ហើយ​សម្តេច​តេជោ បាន​នាំមក​នូវ​សុខសន្តិភាព ជូន​ពលរដ្ឋ​ទៀតផង​។ ទន្ទឹមនឹងនេះ យើង​ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សមិទ្ធផល​ថ្មីៗ​ដែល​កើតមានឡើង ដើម្បី​បន្ត​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​ទៀត​។​

​លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ធ្វើ​ការអំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ និង សមាជិក បក្ស ប្រជាជន កម្ពុជា រួមគ្នា រក្សា សន្តិភាព អោយបាន​ល្អ ពោល​គឺ មានតែ មធ្យោបាយ តែមួយគត់ នោះ គឺ នាំគ្នា ទៅ បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ ទី​៥​ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​ជ្រើសរើស​យក​គណបក្ស ប្រជាជន កម្ពុជា ដើម្បី​បន្ត​ការអភិវឌ្ឍន៍​បន្ថែមទៀត​។​
​លោ​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា យើង​បើ​គ្មាន​សន្តិភាព គឺ​យើង​គ្រប់​គ្នា​មិន​អាច​រកស៊ី​ចិញ្ចឹមជីវិត បានទេ​។

​ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​រួមគ្នា ថែរក្សា​សន្តិភាព​អោយបាន​ហើយ​ដើម្បី​រក្សា​សន្តិភាព​នេះ បាន​គឺមាន​តែ​មធ្យោបាយ​តែមួយ​គត់​នោះ គឺ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ៕

Filed in: ព័ត៌មានជាតិ