ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក គង់ វិបុល ជួប​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​គណបក្ស អ្នក​អង្កេត​ការណ៍ យុវជន យុវនារី ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល

លោក គង់ វិបុល ជួប​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​គណបក្ស អ្នក​អង្កេត​ការណ៍ យុវជន យុវនារី ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ លោក គង់ វិបុល រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី អនុប្រធាន​ទី​១ នៃ​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​ជួប​សំណេះសំណាល ជាមួយ​ភ្នាក់ងារ​គណបក្ស អ្នក​អង្កេត​ការណ៍ យុវជន យុវនារី ក្នុងឱកាស​នៃ​ត្រៀម​ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​។​

​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី បាន​សម្តែង​នូវ​កិច្ច​សា្វគ​មន៍ និង​ក្តី​នឹករលឹក​ចំពោះ សមាជិក សមាជិកា​ទាំងអស់ ក្នុង​ឱកាស​ជួប​សំណេះសំណាល​នា​ថ្ងៃនេះ បន្ទាប់​ពី​ខកខាន​ការជួបជុំ​ទ្រង់ទ្រាយ ដោយសារ​ស្ថានភាព​នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​។​

​លោក គង់ វិបុល បានបញ្ជាក់​ថា «​បន្ទាប់​ពី​ទាំងអស់គ្នា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន នៃ​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ និង​ឈាន​មក​ដំណាក់កាល​រស់នៅ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី យើង​ត្រូវ​រំលឹក​ដល់​គុណូបការ​ក្ស​គុណ របស់​សម្តេច​តេជោជា​អគ្គមេបញ្ជាកា​រ​បញ្ជា​ដឹកនាំ មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សកម្ម និង​បុរេ​សកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​និ​ង​កូវី​ដ​១៩ តាម​ដំណាក់កាល​នៃ​ការគ្រប់គ្រង ការព្យាបាល ការចាក់​វ៉ាក់សាំង (​ស្រោច​វ៉ាក់សាំង​) និង​បើក​ប្រទេស​ឡើងវិញ រៀន​រស់​ជាមួយកូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។​

​លោក​បាន​បន្ថែមថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ កម្ពុជា​មាន​ឯគទគ្គកម្ម​ដោយ​ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ឬ​ស្លាប់​ដោយសារកូ​វីដ​ឡើយ​។​

​ក្នុងនោះ​លោក គង់ វិបុល បាន​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​គណបក្ស អ្នក​អង្កេត​ការណ៍ យុវជន យុវនារី និង​នាំ​មក​សារសំខាន់​ជាច្រើន​រួមមាន​៖

* ពាំនាំ​នូ​ក្តី​នឹករលឹក​ពី​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ខ្សាច់កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ​។​

​លោក​បាន​បង្ហាញថា សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក​នៃ​សុខសន្តិភាព បាន​រំដោះប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម និង​ការនាំមក​ជូន​ប្រជាជន​នូវ​សិទ្ធិ សេរីភាព លិទ្ធិប្រជាធិបតេយ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ​, និង​ការអនុវត្ត​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ឈាន​ទៅ​ស្តារ និង​កសាង​សេដ្ឋកិច្ច សង្គមកិច្ច និង​ភាព​រីកចម្រើន​គ្រប់​វិស័យ ព្រមទាំង​បាន​សង្គ្រោះ និង​ការពារ​ប្រជាជន​កម្ពុជា​ឱ្យ​ផុត​ពី​ការយាយី​នៃ​ជំងឺ​កូវី​ដ​១៩​។​

​លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ទាំង​១៥ និង​គណបក្ស​ស្រុក​-​ឃុំ​ទាំងអស់ បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ចុះ​សួរ​សុខ​ទុក គ្រួសារ​បក្ស និង​សមាជិក​បក្ស​។ ការបោះឆ្នោត​ឃុំ​-​សង្កាត់ ជា​ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន និង​សិទ្ធិ​សេរីភាព​របស់​ប្រជាជន ហើយ​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​អាណត្តិ​ក្រោយ និង​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត ជា​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​។​

​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ជា​ការសម្តែង​នូវ​គុណូ​បរក្ស​ដឹងគុណ ចំពោះ​សម្តេច​តេជោ​ដែល​បាន​សង្គ្រោះ និង​ការពារ​ប្រជាជន​កម្ពុជា ឱ្យ​ផុត​ពី​ការយាយី​នៃ​ជំងឺ​កូវី​ដ​១៩​។ សម្រាប់​ការងារ​ត្រៀម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ភ្នាក់ងារ​គណបក្ស និង​អ្នក​អង្កេត​ការណ៍​ទាំងអស់ ត្រូវ​ចូលរួម​បំពេញ​តួនាទី​ភារកិច្ច​ឱ្យបាន​ពេញលេញ​៕

Filed in: ព័ត៌មានជាតិ