ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​ប៉ុនប៉ង​លួច (​យក​ម៉ូតូ​)

អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​ប៉ុនប៉ង​លួច (​យក​ម៉ូតូ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៤​ម៉​០០​នាទី​ទៀបភ្លឺ កម្លាំង​ផ្នែក​អន្ត​រគ​មន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​ហាង​សាំង​តេលា ផ្លូវ​បេតុង ភូមិភ្នាត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​កន្លែងកើតហេតុ​) ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន ០២​នាក់​ឈ្មោះ ណាល់ ចាន់ណា ហៅ ខ្មោច ហៅ ភ័ក្ត្រ ភេទ ប្រុស អាយុ ២៩ ឆ្នាំ និង​ឈ្មោះ សែន ពេជ្រ ភេទ ប្រុស អាយុ ២៧ ឆ្នាំ កំពុង​ឈប់​អង្គុយ​លើ​ម៉ូតូ ០១​គ្រឿង​ម៉ាក មី​អូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-៦៧៦៩ ។ មាន​ការសង្ស័យ​ក៏​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់​កាច់​សោរ​ក​ម៉ូតូ​មួយចំនួន​ដូចជា : ដែក​ចុង​ស្រួច​ចំនួន ០១, សោរ​ទីប​លេខ​៨​ចំនួន ០១, ដែក​លួស​សរសៃ​ចំនួន ០១​កំណាត់​, ទូរស័ព្ទដៃ​ចាស់​ចំនួន ០១​គ្រឿង​ម៉ាក​វី​វ៉ូ ពណ៌​ខ្មៅ នៅជាប់​លើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ណាល់ ចាន់ណា ឃើញ​ដូច​នោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ​យក​មក​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​២ ទើប​ជនសង្ស័យ​ឈ្មោះ ណាល់ ចាន់ណា និង​ឈ្មោះ សែន ពេជ្រ បាន​ឆ្លើយ​សារភាពថា​ពួក​ខ្លួន​ពិតជា​បាន​មាន​បំណង​មក​រក​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ពិតប្រាកដ​មែន ៕

១-​ជនសង្ស័យ​ឈ្មោះ ណាល់ ចាន់ណា ហៅ ភ័ក្ត្រ ហៅ ខ្មោច​ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។ (​មាន​ផ្ទុក​សារធាតុ​ញៀន​)
២-​ជនសង្ស័យ​ឈ្មោះ សែន ពេជ្រ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។ (​មាន​ផ្ទុក​សារធាតុ​ញៀន​)

-​វត្ថុតាង​ចាប់យក : ដែក​ចុង​ស្រួច​ចំនួន ០១, សោរ​ទីប​លេខ​៨​ចំនួន ០១, ដែក​លួស​សរសៃ​ចំនួន ០១​កំណាត់​, ទូរស័ព្ទដៃ​ចាស់​ចំនួន ០១​គ្រឿង​ម៉ាក​វី​វ៉ូ ពណ៌​ខ្មៅ ស៊ីម​កាត​លេខ​=០៨១ ២០៦ ៤២២៣, ម៉ូតូ ០១ គ្រឿង​ម៉ាក មី​អូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-៦៧៦៩ លេខ​ម៉ាស៊ីន​=២២២៨៦៥១, ទូរស័ព្ទដៃ​ចាស់​ចំនួន ០១​គ្រឿង​ម៉ាក ណូគា​(​ចុច​ពិល​) ពណ៌​ខ្មៅ ស៊ីម​កាត​លេខ ០១៥ ៩៧៥ ៤២២, កាំបិត​ចុង​ស្រួច​មាន​ស្រោម​ចំនួន ០១​ដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ០២ នាក់​ឈ្មោះ ណាល់ ចាន់ណា ហៅ ភ័​ក្ក្រ ហៅ ខ្មោច និង​ឈ្មោះ សែន ពេជ្រ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ។​

 

Filed in: ព័ត៌មានជាតិ