ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឆក់​ទូរស័ព្ទដៃ​ពលរដ្ឋ​បាន​២​ថ្ងៃ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​

ឆក់​ទូរស័ព្ទដៃ​ពលរដ្ឋ​បាន​២​ថ្ងៃ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ បន្ទាប់ពី​មាន​ការ​បង្ហោះ​ហ្វេ​សប៊ុក​ករណី​ក្រុមចោរឆ​ក់​កាបូប​ពលេដ្ឋ​នៅ​មុខសណ្ឋាគារ​រ៉ូយ៉ាល់​ក្រោន ស្ថិតក្នុង​ភូមិ​វត្ត​បូព៌​សង្កាត់​កំរើក ក្រុង​សៀមរាប កាលពី​ពេល​ថ្មីៗ​រួច​គេចខ្លួន​បាត់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ស្រាវជ្រាវ​ចាប់​បាន​ជនដៃដល់​ចំនួន​ពីរ​នាក់​កាលពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០២២​។​

​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា កម្លាំង​នគរបាល​ក្រុង​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ទូរស័ព្ទ​)​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ នៅវេលា​ម៉ោង​២១​និង​៥០​នាទី ចំណុច​មុខ​សណ្ឋាគារ​រ៉ូយ៉ាល់​ក្រោន (Royal Crown Hotel) ស្ថិតក្នុង​ភូមិ​វត្ត​បូ​ព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​លោក​បន្តថា មាន​៖០១-​ឈ្មោះ​ជុ​យ សឿន ហៅ​ស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​លក់​ម្ជូរ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ភ្នំ​តូច ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។​០២-​ឈ្មោះ​ឃ្លី វ៉ាល់​លី មុខរបរ​លក់​ម្ជូរ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​រន្ទះ ឃុំ​ពោធិ​រៀង ស្រុក ពោធិ​រៀង ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។​

​លោក​បន្ថែមថា ក្រោយ​ពី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣.០០​នាទី​យើង​បាន​ប្រទះឃើញ ជនសង្ស័យ ដែល​ជិះ​ម៉ូតូ​ម៉ាក MOOV បាន​ធ្វើដំណើរ​តាម​ផ្លូវ ហើយ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​តាមរក ក៏​ជិះ​គេចខ្លួន​ទៅ​ផ្ទះ​បក្ខពួក ហើយ​សមត្ថកិច្ច​ដេញតាម​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន រីឯ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គេចខ្លួនបាត់ ហើយ​នាំ​ជនសង្ស័យ​មក​សួរនាំ​។ ក្រោយ​ពី​នាំខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​ដូច​គ្នា​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ឆក់​ទូរស័ព្ទ ជាមួយ​បក្ខពួក​ពិតមែន ដូច​ពួកខ្លួន​ជា​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ ហើយ​ពួក​ខ្លួន​ទទួលបាន​ប្រាក់​ពី​ការលក់​ទូរស័ព្ទ​ដែល​ឆក់​បាន ក្នុង​ម្នាក់​ចំនួន​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​សមត្ថកិច្ច​បញ្ជាក់ថា វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង ហើយ​បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៣​នេះ​។​

​សូម​រម្លឹកថា នៅ​ថ្ងៃ​ទី​១០​ខែ​ឧសភា​ឆ្នាំ​២០២២ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០៣​នាក់ ភេទ​ប្រុស អាយុ​ចន្លោះ​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង​ក្រឡា​ការ៉ូ​ពណ៌​បៃតងចាស់ ស្លៀកខោ​ខូវប៊យ​ជើងវែង​ពណ៌​ខ្មៅ​ពាក់មួក​ពើ​ប ពណ៌​ខ្មៅ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​MOOV ជិះ​តែម្នាក់ឯង និង​ម៉ាក​MSX ជិះ​គ្នា​០២​នាក់ មើលមិនឃើញ​ផ្លាកលេខ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​០១​គ្រឿង Xiaomi 12pro ផលិត​នៅ​ប្រទេស​ចិន ពណ៌​ប្រផេះ ស៊ីម​កាត​២ របស់​ជនរងគ្រោះ​ឈ្មោះ Cao Yun Xiong ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ជា​វិស្វករ​នៅ​ធ្វើ​ការសង់​ព្រលាន​យន្តហោះ​ថ្មី ខណៈពេល​ដែល​ជនរងគ្រោះ និង​មិត្តស្រី​ជា​ជនជាតិ​ខ្មែរ ដើរ​ចេញពី​សណ្ឋាគារ​ខាងលើ ដែល​ខ្លួន​ស្នាក់នៅ រួច​ឈរ​មាត់​ផ្លូវ ហើយ ដៃ​កាន់​ទូរស័ព្ទ​លេង​ហ្វេ​សប៊ុក ៕

Filed in: ព័ត៌មានជាតិ