ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្តេច​តេជោ ហ៊ុន សែន ចែករំលែក​មោទនភាព​លើ​ទឹកដី​អាមេរិក ជូន​វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង

​សម្តេច​តេជោ ហ៊ុន សែន ចែករំលែក​មោទនភាព​លើ​ទឹកដី​អាមេរិក ជូន​វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​វ៉ាស៊ីនតោន​, អាមេរិក​)៖ បើ​ទោះបី​កំពុង​មមាញឹក​នឹង​ការងារ​លើ​ទឹកដី​អាមេរិក តែ​អារម្មណ៍​នឹករលឹក និង​មនោសញ្ចេតនា​បងប្អូន​ដ៏​ជ្រាលជ្រៅ ធ្វើឱ្យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅតែ​នឹករលឹក​ដល់​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ដែល​ជា​បងប្រុស​ជាទីគោរព​ស្រឡាញ់​របស់​សម្តេច​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​វេលា​អាធ្រា​ត្រ​ថ្ងៃទី​១២ ខែ​ឧសភា ម៉ោង​នៅ​វ៉ាស៊ីនតោន សម្តេច​តេជោ ហ៊ុន សែន បាន​ឆ្លៀត​បង្ហាញ​អារម្មណ៍​នឹកនា​ដល់​បងប្រុស និង​ចែករំលែក​នូវ​រឿងរ៉ាវ​ជា​មោទនភាព​សម្រាប់​ជាតិ និង​ប្រជាជន ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​បងប្រុស​ផងដែរ​។​

​ខាងក្រោម​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សំណេរ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
​បងប្រុស​បន្ទាប់​ពី​បង​ចែក​ឋាន​ដោយ​មិន​បាន​លា​ឬ​ផ្តាំផ្ញើ​ប្រពន្ធ​កូន ចៅ និង​បងប្អូន​ញាតិមិត្ត​ក៏ដោយចុះ តែ​មរណភាព​របស់​បង​ត្រូវបាន​ព្រះមហាក្សត្រ និង​ព្រះ​មាតា​ជាតិ ព្រះ​ប្រទាន​ព្រះរាជសារ​រំលែក​ទុក្ខ​។ ព្រះមហាក្សត្រ​ជាទី​សក្ការៈ​បាន​ប្រោស​ប្រទាន​គោ​រម្យ​ងារ​ជូន​បង​ជា​សម្តេច​ថែម​ទៀត​ផង​។​

​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ព្រមទាំង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​ជាន់​ថ្នាក់​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​ចូលរួម​គោរព​វិញាណក្ខន្ធ ក៏ដូចជា​ចូលរួម​បុណ្យសព​បង​។ ព្រះ​ស​ង្ស និង​ប្រជាជន​ក៏​បង្ហាញ​សមាណចិត្ត​អាណិត​ស្រឡាញ់​បង​និង​ក្រុមគ្រួសារ​។​

​ពេល​ប្អូន​មក​កាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន​-​អាមេរិក ថ្នាក់​ដឹកនាំ​អាស៊ាន ចូលរួម​មរណទុក្ខ​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​បញ្ជូន​សារលិខិត​រំ​លែ​ទុក្ខ​លើក​មុន​។​

​ពេល​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​ជាមួយ​ថ្នាក់ដឹកនាំ​ធុរកិច្ច​អាមេរិក អ្នកសម្របសម្រួល​កម្ម​វិធី​ឆ្លៀត​សំដែង​នូវ​មរណទុក្ខ​ក្នុង​អង្គប្រជុំ​ផ្លូវការ​។​

​ទៅ​លើសពី​នេះ​អ្វីដែល​ខ្ញុំ​ភ្ញាក់ផ្អើល និង​រំភើប​នោះ ប្រធានាធិបតី​សហ​អាមេរិក ចូ បៃ​ដិន (Joe Biden) តែម្តង​ដែល​និយាយ​មក​កាន់​ខ្ញុំ​ថា (​សូម​ចូលរួមរ​ណ​ទុក្ខ ចំពោះ​បងប្រុស​របស់​ឯកឧត្តម​)​។​

​នេះ​ជា​ពាក្ស​ដែល​គាត់​និយាយ​មុនគេ បន្ទាប់ពី​គាត់​អាន​សុន្ទរកថា ក្នុងនាម​ប្រធានាធិបតី​អាមេរិក ឯ​ខ្ញុំ​អាន​សុន្ទរកថា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​ឥណ្ឌូនេស៉ី អាន​សុន្ទរកថា ក្នុងនាម​ប្រទេស​សម្របសម្រួល​អាស៊ាន​-​អាមេរិក​។ គាត់​ជា​មនុស្ស​ពោ​ពេញ​ដោយ​មនោសញ្ចេតនា គួរ​គោរព​ដោយសារ​គាត់​ធ្លាប់​បាត់បង់​កូន​ប្រពន្ធ និង​បងប្អូន​ដែរ ដូចនេះ​គាត់​យល់​ពី​អារម្មណ៍​សោកសៅ​របស់ខ្ញុំ​នៅ​ពេល​នេះ ហើយ​ដែល​គាត់​បាន​និយាយ​រឿង​ទាំងនេះ​មកកាន់​ខ្ញុំ​។​

​ខាង​ភាគី​សហរដ្ឋអាមេរិក ដែល​បាន​បញ្ចេញ​យោបល់ សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​ខ្ញុំ មក​សហរដ្ឋអាមេរិក ដើម្បី​រួមចំណែក​សម្រាប់​ការសម្រេច​បាន​លទ្ធផល នៃ​ការប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​។​

​សូម​វិញាណក្ខន្ធ​បងប្រុស​ទៅឱ្យ​បាន​ស្ងប់​ចុះ​៕

Filed in: ព័ត៌មានជាតិ