ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

​ឈាម​ស្រែក​ស្បែក​ហៅ​ជនសង្ស័យ​បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ទិញ​អេតចាយ​ស្លាប់​(​ភ្លើង​ប្រច័ណ្ឌ​)​ត្រូវ​អាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​បាន​ហើយ​

​ឈាម​ស្រែក​ស្បែក​ហៅ​ជនសង្ស័យ​បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ទិញ​អេតចាយ​ស្លាប់​(​ភ្លើង​ប្រច័ណ្ឌ​)​ត្រូវ​អាវុធហត្ថ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​បាន​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះវិហារ ៖ ដោយ​មាន​ការចង្អុលបង្ហាញ និង​ណែនាំ​ជាប្រចាំ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ដល់​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ខិតខំ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ដែល​កើតឡើង ជាក់ស្តែង​នៅ​វេលា​ម៉ោង ១៣:៣៧​នាទី ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ កម្លាំង​អាវុធហត្ថ​ខេត្ត រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ត្បែងមានជ័យ អាវុធហត្ថ​ក្រុង​ព្រះវិហារ និង កងរាជអាវុធហត្ថ​កងអនុសេនាធំ​ចល័ត ដឹកនាំ​ដោយ​លោក វរ​:​សេនីយ៍​ទោ ជួរ ប៊ុន​សុង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​ចុះ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១២:០០​នាទី នៅ​ចំណុច​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ មុំ ថា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ឈ្មោះ ទុយ ទឺ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ទិញ​អេតចាយ​(​ភ្លើង​ប្រច័ណ្ឌ​) មាន​ទីលំនៅ​ភូមិ​ស្លាករ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​ជនសង្ស័យ​បាន​កាប់​ចំនួន​៥​កាំបិត បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង ក្រោយពេល​ធ្វើ​សកម្មភាព​រួច​បាន​រត់​គេចខ្លួនបាត់​។​
​ក្រោយ​ពី​ការតាមដាន​ស្រាវជ្រាវ​របស់​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះវិហារ​ជា​បន្តបន្ទាប់ លុះដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:៣៧​នាទី ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​វាលស្រែ​ជើងភ្នំ​ត្បែង ស្ថិតនៅ​ភូមិ​មហា​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។​

​ក្នុង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន​៖ កាំបិត​ខ្វែវ ចំនួន​១ ប្រវែង​៦៥​សម កាំបិត​ខ្វែង​បាក់​ប្រវែង​៥០​សម​។​
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តព្រះវិហារ​កំពុង​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

​

Filed in: ព័ត៌មានជាតិ