ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លិខិត​ចូលរួម​រំលែក​មរណទុក្ខ​៖ ជូន​ចំពោះ​លោក លោកស្រី​ជា​កូនចៅ សាច់ញាតិ​នៃ​សព​ព្រឹទ្ធាចារ្យ ជា ស​ត្រា ចាងហ្វាង​ការផ្សាយ​កាសែត ខ្មែរ​ថ្មី និង​ជា​ព្រឹទ្ធ​សមាជិក នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​)

លិខិត​ចូលរួម​រំលែក​មរណទុក្ខ​៖ ជូន​ចំពោះ​លោក លោកស្រី​ជា​កូនចៅ សាច់ញាតិ​នៃ​សព​ព្រឹទ្ធាចារ្យ ជា ស​ត្រា ចាងហ្វាង​ការផ្សាយ​កាសែត ខ្មែរ​ថ្មី និង​ជា​ព្រឹទ្ធ​សមាជិក នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​តាងនាម​ឱ្យ ឯកឧត្តម ហ៊ុន សុខា ប្រធានកិត្តិយស និង​ក្នុងនាម​ខ្ញុំបាទ លាង សុភ័ក្ត្រ ប្រធានស្តីទី អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ ព្រមទាំង​គណៈកម្មាធិកា​រនា​យក ក្រុមប្រឹក្សា​វិន័យ​និង​ក្រមសីលធម៌ ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការ អគ្គលេខា ធិ​ការរង ប្រធាន​-​អនុប្រធាន​គណៈកម្មកា​រទាំង​៦ រួម​នឹង​សមាជិក​-​សមាជិកា​ទាំងអស់ នៃ​មហា​គ្រួសារ​ក្លឹប​អ្នកកាសែត ឯករាជ្យ (​ក​.​អ​.​ឯ​) មាន​ក្តីរ​ន្ធ​ត់​ក្តុកក្តួល ពោរពេញ​ដោយ​ទុក្ខ​ក្រៀមក្រំ​បំផុត និង​សោកស្តាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​នៅពេល​បាន​ទទួលដំណឹង​ថា ព្រឹទ្ធាចារ្យ ជា ស​ត្រា ចាងហ្វាង​ការផ្សាយ​កាសែត ខ្មែរ​ថ្មី និង​ជា​ព្រឹទ្ធ​សមាជិក ក​.​អ​.​ឯ បាន​ទទួលមរណភាព នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​០៤ និង​០៥​នាទី​រសៀល ក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយ​ជរាពាធ​។​

​នៅក្នុង​ឱកាស​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ យើងខ្ញុំ​ទាំងអស់គ្នា ក្នុង​នាម​មហា​គ្រួសារ​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដោយ​សេចក្តី​សោកសង្រេង​បំផុត​ជា​មួយ​ក្រុម​គ្រួសារ កូនចៅ សាច់ញាតិ ព្រឹទ្ធាចារ្យ ជា ស​ត្រា ប្រកបដោយ​ក្តី​គោរព និង​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។ ហើយ​នេះ​ក៏​ចាត់ទុក​ជា​ការបាត់បង់​នូវ​ព្រឹទ្ធ​សហ​សេ​វឹក​ក្នុង​វិស័យ​សារព័ត៌មាន​ក៏ដូចជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​រូប​ក្នុង​ក្រុមការងារ​នៃ​មហា​គ្រួសារ ក​.​អ​.​ឯ ផងដែរ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា នៃ​មហា​គ្រួសារ ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​មហិទ្ធិឫទ្ធិ​ទេវតា​ឆ្នាំ​ថ្មី​ទាំង​មួយ​ម៉ឺន​លោក​ធាតុ ឧទ្ទិស​មហាកុសល​ជូន​និង​សូម​ជួយ​ពាំនាំ​ដួង​វិញ្ញាណក្ខន្ធ​សព​ព្រឹទ្ធាចារ្យ ជា ស​ត្រា បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម លោក លោកស្រី​ជា​កូនចៅ សាច់ញាតិ​នៃ​សព​ព្រឹទ្ធាចារ្យ ជា ស​ត្រា ទទួល​នូវ​ការរំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសង្រេង​ដ៏​ជ្រាលជ្រៅ​បំផុត​អំពី​យើងខ្ញុំ​ទាំងអស់គ្នា​៕/

Filed in: ព័ត៌មានជាតិ