ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង និង​ការពារ​ព្រំដែន​ឆ្នាំ​២០២១-២០២២ នៅ​ប្រទេស​វៀតណាម​

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង និង​ការពារ​ព្រំដែន​ឆ្នាំ​២០២១-២០២២ នៅ​ប្រទេស​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ចូលរួម​កិច្ចប្រជុំ​ជាមួយ ឧត្តមសេនីយ៍ទោ ឡេ ឌឹ​កថាយ មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ក្រសួង​ការពារ​​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បាយ ខេត្ត​តៃនីញ ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ក្នុង​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២២​។​

​ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជា​ច្រើន​រាប់​ចាប់តាំងពី​ឆ្នាំ​២០០៤ ហើយ​មក​ដល់​ឆ្នាំ​២០២១ កន្លងទៅនេះ ក៏​បាន​ឈាន​ឡើង​ដល់​កម្រិត​មួយទៀត គឺ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន​គោក​ទ្វេភាគី រវាង​កងឯកភាព​ទាំងពីរ ដែល​ជា​មូលដ្ឋាន​ក្នុង​ការពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការកសាង​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ទទួលបាន​នូវ​សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ​ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២១ កន្លងទៅ ដោយ​ក្នុងនេះ​កងទ័ព​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​បន្ត​កិច្ចសហការ​ជាមួយ​គ្នា​យ៉ាង​សកម្ម​លើ​ការចូលរួម​ចំណែក​ទប់​ស្កាត់​អំពើ​ភេរវកម្ម និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការសម្រេចបាន​នូវ​ការដោះស្រាយ​ភារកិច្ច​ការងារ​ព្រំដែន​ផ្សេង​​ទៀត ទទួលបាន​លទ្ធផល​ល្អប្រសើរ ទោះបីជា​ប្រទេស​ទាំង​ពីរ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​យ៉ាងណាក្តី ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បាន​ផ្តល់​ការឧបត្ថម្ភ​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​ស្មារតី និង​សម្ភារៈ ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​គ្រប់​​គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

​លទ្ធផល​សំខាន់ៗ ដែល​សម្រេច​បាន​មក​នេះ ពិតជា​បាន​ចូល​រួមចំណែក​ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​ការថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​ដែល​ជា​ការ​បង្កលក្ខណៈ​អំណោយផល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ជីវភាព​
​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​ទាំង​សងខាង ស្រប​តាម​ទិស​ស្លោក “​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​
​ជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។​

​សម្រាប់​ទិសដៅ​ឆ្នាំ​២០២២ ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​សហការ​អនុវត្ត​ភារកិច្ច​ស្របតាម​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំ​ឆ្នាំ​រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ និង​ការជំរុញ​ការអនុវត្ត​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​កង​ឯកភាព​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ សំដៅ​នាំមក​នូវ​ការរីកចម្រើន​កាន់តែ​សកម្ម​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ព​ការពារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​រួមគ្នា ដោយ​ផ្តោត​លើ​អាទិភាព​មួយ​ចំនួន ដូចជា​៖ ការបន្ត​កិច្ច​សហការ​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ការចូលរួម​បង្កលក្ខណៈ​ដល់​ភារកិច្ច​ខ័ណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​ឱ្យបាន​ឆាប់​ចប់​ជា​ស្ថាពរ​ទៅតាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​​ពីរ ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ការគាំទ្រ​លើ​ការ​ហ្វឹក​ហ្វឺន​បណ្តុះបណ្តាល​ធនធានម​នុស្ស​។​

Filed in: ព័ត៌មានជាតិ