ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅវេលា​ម៉ោង​១៧ និង​៣៣​នាទី​ល្ងាច​ថ្ងៃទី​១០ ខែ​ឧសភា (​ម៉ោង​នៅ​រដ្ឋធានី​វ៉ា​ស៊ិន​តោន​) ត្រូវ​នឹង ម៉ោង​៦​និង​៣៣​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២(​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Joint Base Andrews រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​បំផុត ពី​ឥស្សរជន​ជាន់ខ្ពស់ ពិធីការ​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ិន​តោន ជាច្រើនរូប​។

​សូម​បញ្ជាក់​ដែរ​ថា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១២-១៣​ឧសភា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក មាន​គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម និង​បណ្តា​មេដឹកនាំ​អាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេស​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ សហគមន៍​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ រស់នៅ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ព័ត៌មាន​ពិស្តារ​ស្តីពី​សកម្មភាព សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​១២-១៣ ឧសភា និង​ពិធី​សំណេះសំណាល ដោយផ្ទាល់​រវាង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជាមួយនឹង​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ទស្សនា​ដោយ​ផ្ទាល់ ពី​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ