ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ខណៈ​នាង​ទៅ​ឆ្លុះ​កង្កែប​ពេលយប់​ម្នាក់ឯង​!

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ខណៈ​នាង​ទៅ​ឆ្លុះ​កង្កែប​ពេលយប់​ម្នាក់ឯង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) : ការស្រាវជ្រាវ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​នៅត្រង់ចំណុច វាលស្រែ​ខាងជើង​ត្រពាំង​កក់ ស្ថិតនៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ជនសង្ស័យ​មាន​ឈ្មោះ អុក វឿ ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ មាន​សុខ​កំណើត​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ ផុន ឃីម ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​តាម​ព័ត៌មាន​ពី​ឈ្មោះ ខ្វា​វ លំ ភេទ​ស្រី​អាយុ​៦៨​ឆ្នាំ ត្រូវជា​ជីដូន​សព​បាន​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២១​និង​៣០ នាទី ចៅស្រី​របស់​គាត់​ឈ្មោះ ផុន ឃីម ឆ្នាំ បាន​ចេញ​ទៅ​ឆ្លុះ​កង្កែប​តែម្នាក់ឯង​នៅក្នុង​ភូមិ បាន​ប្រហែល​មួយ​សន្ធុះ​គាត់ក៏​ឃើញ​ចៅស្រី​របស់​គាត់​បាន​យក​កង្កែប​មក​ទុក​នៅ​ផ្ទះ​។ ពេលនោះ​ចៅស្រី​របស់​គាត់​បាន​សុំ​គាត់​ទៅ​ឆ្លុះ​កង្កែប​ទៀត ហើយ​បាន​និយាយថា​ឈ្មោះ វឿ ភេទ ប្រុស បាន​ប្រាប់ថា​នៅ​ខាងលិច​ភូមិ​មាន​កង្កែប​ច្រើនណាស់ ពេល​នោះ​ចៅស្រី​របស់គាត់ បាន​ទៅ​ឆ្លុះ​កង្កែប​ទៀត លុះដល់​ម៉ោង​ប្រហែល​៣ ទៀប​ភ្លឺ គាត់​ក៏​បាន​ក្រោករ​កចៅ តែ​មិនឃើញ ពេលនោះ​គាត់​ក៏​បាន​ស្រែកហៅ​កូនចៅ​ឲ្យជួយ​តាមរក តែ​ដោយសារ​យប់​ងងឹត​ពេក​រក​មិនឃើញ លុះដល់​ម៉ោង​៥​ព្រឹក​ទើប​រកឃើញ ចៅស្រី​របស់​ខ្លួន​ដេក​ស្លា​.​ប់​នៅ​វាលស្រែ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ