ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន និង​សហការី បាន​បន្តដំណើរ មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១ ៦៦០​នាក់ មកពី​ឃុំ​ស្រ​ក ស្រុក​កំពង់សៀម​

ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន និង​សហការី បាន​បន្តដំណើរ មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១ ៦៦០​នាក់ មកពី​ឃុំ​ស្រ​ក ស្រុក​កំពង់សៀម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង ៩ និង ៣០ នា​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​បន្តដំណើរ មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១ ៦៦០​នាក់ មកពី​ឃុំ​ស្រ​ក ស្រុក​កំពង់សៀម ដែល​ពិធី​បាន​ប្រារព្វ​ក្នុង​បរិវេណ​វត្ត​កែវ​ឧទ្យាន​ល្ពៀ​ក​។​

​សម្រាប់​កម្ម​វិធី​ទី​២ ខ្លឹមសារ​នៃ​ការ​សំណេះសំណាល​ជាមួយ​បងប្អូន​ឃុំ​ស្រក ដូច​កម្ម​វិធី​ទី​១ ដែរ​ជា​រួម និង​ដោយឡែក ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ញើជូន​ជនរួមជាតិ គឺ​បាន​រំលេច​ជូន​ជនរួមជាតិ​ឲ្យឃើញ​នូវ​ភាពជោគជ័យដ៏​ធំធេង​របស់​រាជរដ្ឋាភិបា​ល ដែល​បាន​ខិតខំ​ប្រឹងប្រែង តស៊ូ​ជំនះបាន​គ្រប់​ឧបសគ្គ យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​សកល​កូវី​ដ​-១៩​។ ជាក់ស្តែង ក្នុង​រយ​:​ពេល ៣​ថ្ងៃ​កន្លងមក នៅ​ទូទាំង​ប្រទេស​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ឡើយ​។ ភាព​ជោគជ័យ​នេះ សម្តេច​សូម​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ជន​រួម ជាតិ និង​ម្ចាស់ជំនួយ​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ​អនុវត្ត​វិធានការ​សុខាភិបាល និង​ជា​ពិសេស​វិធានការ ៣​ការពារ ៣​កុំ និង​ផ្តល់​ជំនួយ​ជា​ថវិកា និង​វ៉ាក់សាំង​មក​ចាក់​ស្រោច​ជូន​បងប្អូន​ជនរួមជាតិ​។ សម្តេច​បាន​ក្រើនរំលឹក​ជូន​ជនរួមជាតិ​ថា យើង​កំពុង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​យើងទាំងអស់គ្នា​សម្រេចបាន ហើយ​បាននិងកំពុង​បន្ត​សកម្មភាព​សង្គម​គ្រប់​រូបភាព​យ៉ាង​សប្បាយ​រីករាយ​ស្ទើរតែ​ពេញលេញ​។ តែ​ទោះជា​យ៉ាងណា យើង​មិន​ត្រូវ​ភ្លេចខ្លួន បណ្តែតបណ្តោយ ឲ្យ​ជំងឺ​នេះ​វិលត្រឡប់​មក​កាន់​សហគម​ន៍​យើង​ជាថ្មី​ម្តងទៀត​ឡើយ ដោយ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជូន​នូវ​វិធានការ​ដែលមា​ន​ស្រាប់ និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​លោកឪពុក អ្នក​ម្តាយ និង​អាណាព្យាបាល​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស និង​ជា​ពិសេស​ឃុំ​ស្រក​នេះ​តែម្តង ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កូន​-​ចៅ ទៅ​រៀនសូត្រ​ទាំង​ចំណេះដឹង និង​ចំណេះ​ជំនាញ​តាម​លទ្ធភាព ដើម្បី​ឲ្យ​ពួកគេ​ដើរ ចេញពី​អនក្ខរភាព ភាពក្រីក្រ កសាង​អនាគត​គ្រួសារ និង​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ដូច​ពាក្យចាស់​បុរាណ​បាន​ពោលថា ” ដាំ​ដុះ​ក្នុង​សាលា ឲ្យ​ផ្លែ​ផ្កា​ក្នុង​សង្គម “​។ រួម​គ្នា​ថែ​រក្ស និង​ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​។​

​ចុងបញ្ចប់​បាន​ជូនពរ​ឲ្យ​បងប្អូន​ឃុំ​ស្រ​ក ទទួលបាន​ជ័យជំនះ​លើ​គ្រប់​ភារកិច្ច គ្រួសារ​មាន​សេចក្តីសុខ ចម្រើន និង​សុភមង្គល និង​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ មិន​ខុស​ពី​វត្ត​តាម​ល់ ឯកឧត្តម​បាន​ឧបត្ថម្ភ​ព្រះចៅអធិការ​វត្ត​កែវ​ឧទ្យាន​ល្ពៀ​ក​ចំនួន ២​លាន​រៀល មេឃុំ​ស្រក ១​លាន អ្នក​រៀបចំ​កម្មវិធី ១​លាន​រៀល និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១ ៦៦០​នាក់ ម្នាក់ៗ​បាន​ទទួល​ថវិកា ២០ ០០០​រៀល​។​

Filed in: ព័ត៌មានជាតិ