ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​បញ្ចុះសព សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​បញ្ចុះសព សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​បញ្ចុះសព សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស ស្ថិតក្នុង​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​សូមបញ្ជាក់​ថា សម្ដេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម បាន​ទទួលមរណភាព ដោយ​រោគាពាធ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៧២​ឆ្នាំ​។​

​សព​របស់ សម្ដេច ហ៊ុន ណេង ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ហើយ​នៅ​ថ្ងៃ​ចន្ទ ៩​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ សព​សម្ដេច ហ៊ុន ណេង នឹង​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គិរី​រតនៈ ភ្នំ​ប្រុស ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​មរណភាព​របស់ សម្ដេច ហ៊ុន ណេង គឺជា​ការបាត់បង់ នូវ​ឥស្សរជន​នយោបាយ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​មាន​ស្នាដៃ និង​បទពិសោធ​ចូលរួម​កសាង និង​ការពារ​ជាតិ​ប្រកបដោយ​សមត្ថភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស សម្តេច​បាន​ធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​រួមចំណែក​រំដោះជាតិ មាតុភូមិ និង​ប្រជា ពលរដ្ឋ​កម្ពុជា ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ចូលរួម​កសាង​ប្រទេសជាតិ​ឡើងវិញ រហូត​ទទួលបាន​ការមកដល់​សព្វថ្ងៃ​៕

 

Filed in: ព័ត៌មានជាតិ