ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

វង់​សង្វៀន​ជល់​មាន់​អតីត​ធ្លាប់​លេង​នៅ​សង្កាត់​ជ្រាវ ដែលមានមេការ ឈ្មោះ អាន និង​ឈ្មោះ ម៉ៅ​វែង បាន​ផ្លាស់​មក​ទីតាំង​ថ្មី​ហើយ ! សូម​អាជ្ញាធ​រដាក់​ការស៊ើបអង្កេត​កំចាត់​ក្រុម​ល្បែងស៊ីសង ក្នុង​ទឹកដី​អង្គរ​ទីក្រុង​ទេសចរណ៍​លំដាប់​ពិភពលោក​នេះ​ផង​ទាន !

វង់​សង្វៀន​ជល់​មាន់​អតីត​ធ្លាប់​លេង​នៅ​សង្កាត់​ជ្រាវ ដែលមានមេការ ឈ្មោះ អាន និង​ឈ្មោះ ម៉ៅ​វែង  បាន​ផ្លាស់​មក​ទីតាំង​ថ្មី​ហើយ ! សូម​អាជ្ញាធ​រដាក់​ការស៊ើបអង្កេត​កំចាត់​ក្រុម​ល្បែងស៊ីសង ក្នុង​ទឹកដី​អង្គរ​ទីក្រុង​ទេសចរណ៍​លំដាប់​ពិភពលោក​នេះ​ផង​ទាន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត ក្រុង​សៀមរាប ជា​តំបន់​ទេសចរណ៍​សេដ្ឋកិច្ច ពិភពលោក មិនគួរណា អោយ​មាន​បើក​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែបនេះ​សោះ ។ បន្ទាប់​ពី​បែកធ្លាយ​ពី​វង់​សង្វៀន​ល្បែងស៊ីសង​នៅ​សង្វាត់​ជ្រាវ​មក ក្រុម​មេការ​ល្បែង​បាន​ផ្លាស់​ប្តូរ​ទីតាំង ពី​សង្កាត់​ជ្រាវ មក​បើក​នៅ​កន្លែង​ទីតាំង​ថ្មី នៅ​ភូមិ​ច​ន្ធោង ង្កា​ត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ជាប់​វត្ត​ចន្លោ​ង ។​

​មហាជន​កំពុងតែ​រង់ចាំ​មើល​តើ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប ក៏ដូចជា លោកស្នងការ​នគរបាល​ខេត្ត លោក​មាន​វិធានការ​យ៉ាងណា​ដែរ ចំពោះ​ខេត្ត ដែល​មាន​សក្តានុពល​ទេសចរណ៍​ពិភពលោក​មួយ​នេះ ។​

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហាញ​ឲ្យឃើញ​ច្បាស់ អ្នក​ដែល​កាង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ចំណុច​ភូមិ សង្កាត់ ខាងលើនេះ គឺ​មាន​ឈ្មោះ​ម៉ាប់ អូស្ត្រាលី ជា​ម្ចាស់​សង្វៀន ។ ចំណែក​ឈ្មោះ អាន និង​ឈ្មោះ ម៉ៅ​វែង ជា​មេ​ការសម្របសម្រួល គ្រប់​ស្ថាប័ន​សមត្ថកិច្ច និង​អាផ្ញាធរ​មូលដ្ឋាន ។​

​កន្លងមក​ថ្មីៗ​នេះ មហាជន​បាន​សង្កេតឃើញថា កន្លែង​ណា​ដែល​កើត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្រុម​អ្នក​ញៀន​ល្បែង​តែងតែ​ប្រើ​អំពើហិង្សា​ទៅលើ​គ្រួសារ ។ ម្យ៉ាងទៀត កើតមាន​ចោរ​លួច ចោរប្លន់​ចោរកម្ម គ្រប់បែបយ៉ាង ដែល​ប្រជាពលរដ្ឋ​ត្រូវ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជា​ពិសេស​ខេត្ត​សៀមរាប ដែល​សម្បូរ​ទៅដោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចម្រុះ​ពូជសាសន៍ មក​ទស្សនា​មើល​ប្រាសាទ​អង្គរ​របស់​ខ្មែរ​យើង ។​

​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ នៅក្នុង​ខេត្ត​សៀមរាប​ស្នើសុំ​នឹង​សំណូមពរ ទៅ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត​សាវឿន អគ្គស្នងការ នគរបាលជាតិ សូម ឯកឧត្តម មេត្តា​ដាក់​ការស៊ើបអង្កេត និង​ជួយ​អន្តរាគមន៍​កម្ចាត់​ល្បែងស៊ីសង​នៅ​លើ​ទឹកដី​សៀមរាប​អង្គរ​យើង​ផង​ទាន ។​

​ពាក់ព័ន្ធ​នឹង​ការ​ចល័ត​ផ្លាស់ប្តូរ​មក​ទីតាំង​ថ្មី​នេះ អង្គភាព​យើងខ្ញុំ​មិនទាន់​បាន​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​នៅឡើយ ៕

Filed in: ព័ត៌មានជាតិ