ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ភរិយា​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង ខណៈ​សម្តេច​ក្រឡាហោម ជាប់រវល់​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង

​ភរិយា​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង ខណៈ​សម្តេច​ក្រឡាហោម ជាប់រវល់​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោកជំទាវ ញ៉ែម សា​ខន សខេង ភរិយា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​សព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា​។​

​ដោយឡែក​សម្តេច​ក្រឡាហោម ស ខេង មិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ឡើយ ដោយ​សម្តេច​បាន​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​តាំងពី​ថ្ងៃ​ទី​០២ ខែ​ឧសភា មកម្ល៉េះ​។​

​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​សព​។ លោកជំទាវ បាន​លើកឡើង​ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជា​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម និង​ជា​វីរជន ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ​ដ៏​មោះមុត​មួយរូប​ដែល​ធ្លាប់​បាន​បូជា​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី ពុះពារ​មិន​ខ្លាច​នឿយហត់​ចូលរួម ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​មរណភាព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង មិន​ត្រឹមតែ​ជាការ បាត់បង់​នូវ​ស្វាមី ឪពុក និង​ជីតា ជាទី​គោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ពុំ​អាច​រក​អ្វី​ប្រៀបផ្ទឹម​បាន​របស់​លោកជំទាវ និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បាត់បង់​ដោយ​សេចក្ដី​អាឡោះអាល័យ​ជាទីបំផុត នូវ​ឥស្សរជន​ជាន់ ខ្ពស់​មួយ​រូប​។​

​លោកជំទាវ បាន​លើកឡើង​ទៀត​ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង តែង​បម្រើ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​បាន​ចូល​រួមចំណែក​បង្កើត​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន រួមចំណែក​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ អស់​រយៈពេល​ជាច្រើន​ទសវត្ស​កន្លង​មក រហូត​ដល់​អវសាន​នៃ​ជីវិត​របស់​ឯកឧត្តម​។​

​ស្ថិត​ក្នុង​វេលា​ដ៏​សោកសង្រេង ប្រកប​ដោយ​សេចក្តី​សង្វេគ​ក្រៀមក្រំ​នេះ លោកជំទាវ ញ៉ែម សា​ខន សខេង និង​ក្រុមគ្រួសារ បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​លោកស្រី លាង វួ​ច​ឆេង ហ៊ុន​ណេង ព្រមទាំង​ក្រុមគ្រួសារ និង​បាន​ឧទ្ទិស​បួងសួង ដួង​វិញ្ញាណក្ខន្ធ​ព្រឹទ្ធាចារ្យ ហ៊ុន ណេង បាន​ទៅ​កាន់​ឋាន​បរមសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ៦៖២៥​នាទី ក្នុង​ជន្មាយុ ៧២​ឆ្នាំ​។ សព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវបាន​តម្កល់​ប្រារព្ធ​ពិធី​បុណ្យ​នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ