ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​បញ្ចូល​សមាសភាព​សាស្ដ្រាចារ្យ បុគ្គលិក​អប់រំ គរុ​និស្សិត និង​និស្សិត​ជាង​២៧០០​នាក់ ជា​សមាជិក​បក្ស​ប្រជាជន

​លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​បញ្ចូល​សមាសភាព​សាស្ដ្រាចារ្យ បុគ្គលិក​អប់រំ គរុ​និស្សិត និង​និស្សិត​ជាង​២៧០០​នាក់ ជា​សមាជិក​បក្ស​ប្រជាជន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាសភាព​សាស្ដ្រាចារ្យ បុគ្គលិក​អប់រំ គរុ​និស្សិត និង​និស្សិត ចំនួន​២,៧៥៦​នាក់ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​សប្បាយរីករាយ​ជា​មួយ​លោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិក​អប់រំ គរុ​និស្សិត និង​និស្សិត​ទាំងអស់ ដែល​កំពុង ពាក់អាវ​គណបក្ស​ដ៏​ស្រស់ស្អាត និង​ឯកភាព​គ្នា ដែល​ជា​និមិត្តរូប នៃ​ការចូល​មក​រួម​រស់ក្នុង​ជីវភាព​ជាមួយ​មហា​គ្រួសារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ការអភិវឌ្ឍ រីកចម្រើន​រឹងមាំ​ឥតឈប់ឈរ ដោយមាន​មូលដ្ឋាន​ពី​ស្មារតី​សាមគ្គីភាព​, ការតម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​មាន​គោលនយោបាយ​មុត​ស្រួច ជាមួយនឹង​ភាពបត់បែន សំដៅ​ធ្វើ​យ៉ាងណា​រក្សា​ឲ្យបាន​នូវ​បុព្វហេតុ​តែមួយគត់ និង​ឥត​ងាករេ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ គឺ​ការបម្រើ​ផលប្រយោជន៍​ប្រជាជន និង​អភិឌ្ឍ​ប្រទេសជាតិ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់​នូវ​ភាពកក់ក្តៅ​ជូន​សមាជិក សមាជិកា ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស តាមរយៈ​ការរក្សា​នូវ​គុណ​តម្លៃ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ជា​អ្នក​ដែល​ប្រជាពលរដ្ឋ​ស្រលាញ់ និង​ជឿជាក់ ចំពោះ​ឆន្ទៈ និង​សកម្មភាព ដូចដែល​បាន​អនុវត្ត​កន្លង​មក ក្នុងនាម​ជា​ស្ថាបនិក នៃ​សន្តិភាព អ្នកការពារ​ស្ថិរភាព អគ្គ​មគ្គទេសក៍ នៃ​ការអភិវឌ្ឍ ដែល​ស្ថិតនៅ​ជាប់​នឹង​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​

​លោក​បញ្ជាក់ថា គណបក្ស​កំពុង​បន្ត​ជំរុញ​ការអភិវឌ្ឍ និង​ទំនើបកម្ម​សមត្ថភាពរ​បស់​ខ្លួន​ឲ្យបាន​ធំធេង លើ​មូលដ្ឋាន នៃ​ចំណេះដឹង និង​បទពិសោធន៍ ដែល​មាន​ជាង​៧០​ឆ្នាំ​កន្លងមកនេះ ដើម្បី​ធានា​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ថែមទៀត​។ លើសពី​នេះ​គណបក្ស​ប្តេជ្ញា​ដាច់ខាត​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ផ្តល់​ឱកាស បង្ក​លក្ខណៈ​ឲ្យ​គ្រប់គ្នា​បាន​ទទួល​ផល និង​ក្តីសង្ឃឹម​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត សម្រាប់​ប្រយោជន៍​ខ្លួនឯង សង្គម​គ្រួសារ និង​សង្គមជាតិ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា សម្តេច​តេជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ ដែល​មាន​សមត្ថភាព​លើសលប់​ក្នុងការ​កាន់ចង្កូត​ដឹកនាំ​ប្រទេស​ទាំង ក្នុង​កាលៈទេសៈ សង្គ្រាម និង​សន្តិភាព ប្រកប​ដោយ​ភាពម៉ឺងម៉ាត់ ហ្មត់ចត់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​មាន​ទឹកចិត្ត​ចំហរ​ទូលំទូលាយ​ក្នុង​ការទទួល​នូវ​មតិយោបល់ ពី​គ្រប់​មជ្ឈដ្ឋាន​ប្រយោជន៍ ក្នុង​ការសិក្សា ស្រាវជ្រាវ និង​ពិចារណា​ល្អិតល្អន់​ប្រកប​ដោយ​ហេតុផល​។​

​មួយវិញទៀត សម្តេច​តេជោ ហ៊ុន សែន តែង​បាន​ផ្តល់​នូវ​ការគាំទ្រ​គ្រប់បែបយ៉ាង សម្រាប់​សកម្មភាព​យុវជន សិស្ស​-​និស្សិត​ក្នុង​ការងារ​សង្គម និង​នយោបាយ សំដៅ​រួមចំណែក ក្នុងការ​ដុសខាត់​កម្លាំង​បន្តវេន​ឲ្យមាន​ភាព​មុតស្រួច ស័ក្តិសម​ជា​សសរទ្រូង និង​អនាគត​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ