ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេ​ឈ្មួញ​ជើង​ខ្លាំង​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើប្រណិត​អត់​ច្បាប់​ឈ្មោះ​វ៉ាង​ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​

មេ​ឈ្មួញ​ជើង​ខ្លាំង​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើប្រណិត​អត់​ច្បាប់​ឈ្មោះ​វ៉ាង​ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ពូកែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចាស់វស្សា​ម្នាក់​ដែល​គេ​ស្គាល់​ថា​មានឈ្មោះ វ៉ាង រស់​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​កំពុងតែ​កាក់កប​យ៉ាងខ្លាំង​ក្នុង​មុខ​ជំនួញ​រក​សុីដឹ​ក​ជញ្ជូន​ឈើប្រណិត​អត់​ច្បាប់​តាម​រថយន្ត​កែឆ្នៃ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​តាម​ព្រៃ​សហគម​ន៏​នានា​ឡើង​ធ្វើ​មានបាន​ដូរ​សេរី​ឡាន​គ្រប់មូដ​តែម្តង​។​

​បើ​តាម​ប្រភព​ច្បាស់ការ​មួយ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ប្រាប់ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​០៧​ខែ​ឧសភា​ឆ្នាំ​២០២២​វេលា​ម៉ោង​១៥​និង​០០​នាទី​ថា​មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ​វ៉ាង រូប​នេះ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​មកពី​គ្រប់​ទិស​ទី​កន្លែង​ចេញពី​តាម​តំបន់​ព្រៃ​ភ្នំ​តាម​រថយន្ត​កែឆ្នៃ និង​ខ្លះទៀត​ដឹក​តាម​ម៉ូតូ​ដើម្បី​យក​ទៅ​ស្ដុក​ទុក​នៅ​ផ្ទះ​របស់​ខ្លួន​នៅក្នុង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ដឹក​បន្ដ​យកទៅលក់​នៅ​តាម​រោង​សិប្បកម្ម​កែច្នៃ​ផ្សេងៗ​ទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​របស់​មេ​ឈ្មួញ​ឈ្មោះ​វ៉ាង​នេះដែរ ក្រុមការងារ​ពត៌មាន​យើង​ពុំ​អាច​សុំ​ការបកស្រាយ​បំភ្លឺ​បាន​ទេ​ថា​តើ​ការដឹកជញ្ជូន​ឈើ​នេះ​មាន​ប្រភព​ច្បាស់​លាស់​រឺ​ក៏​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ដី​សម​ទាន​មានច្បាប់​អនុញាតិ​មកពី​ខាង​ណា​ដែរ​ពីព្រោះ​ពុំ​មាន​លេខ​ទំនាក់ទំនង​បាន​។​

​សូមបញ្ជាក់​ថា មហាជន​គ្រប់​មជ្ឃដ្ឋាន​ក៏​ដូចជា​ប្រជាពលរដ្ធរ​ស់​នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​លើកឡើង​ដូចៗ​គ្នា​ថា បើ​គ្មាន​ការឃុបឃិត​ស៊ីសំណូកសូកប៉ាន់​ពុករលួយ និង​បើកដៃ​ពី​សំណាក់ អាជ្ញាធរ មាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅក្នុង​ស្រុក​និង​ខេត្ត​ទេ​នោះ គឺ​មេ​ឈ្មួញ​រូបនេះ​មិន​អាច​ដឹក​ជញ្ជូន​ឈើ​ប្រណិត បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​រាប់​ខែ​រាប់​ឆ្នាំ តាមតែ​អំពើ​ចិត្តបាន​នោះឡើយ ម្ល៉េះ​និង​ត្រូវ​ជៀស​មិន​ផុត​ពី​ការចាប់​បង្ក្រាប​រឹបអូស​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​នោះ​ទេ​។​

Filed in: ព័ត៌មានជាតិ