ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បែកធ្លាយ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប៊​យ មករា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម

បែកធ្លាយ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ប៊​យ មករា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅ​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគិរី ៖ លោក ប៊​យ មករា ដែល​គេ​ស្គាល់​ថា គឺជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ប្រចាំខេត្ត​ម​រតនគិរី ច្រើន​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ន​នៅតែ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​មុខរបរ​ជំនួញ​រកស៊ី​ឈើ​ដដែល គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ឡើយ សង្ស័យ​មាន​អ្នកកាង​ពីក្រោយ​ខ្នង ខណៈ​ឈ្មួញ​ឧកញ៉ា​ធំៗ​មួយចំនួន​បាន​បោះបង់​ជំនួញ​រក​ឈើ​នេះ​ចោល បន្ទាប់ពី​មាន​ការចុះ​បង្ក្រាប​ដោយ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នា​ពេលកន្លងមក​។​

​បើ​តាម​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន​និយាយថា ឈ្មួញ​ឈើ​ឈ្មោះ ប៊​យ មករា បាន​ធ្វើ​ការប្រមូលទិញ​ឈើ​ពី​ស្រុក​វ៉ើន​សៃ រួច​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ចំណុច​ភូមិ​ភ្នំ សង្កាត់​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​ដដែល​បន្តថា បន្ទាប់​ពី​រត់​ការ​រួច​ទើប​លើក​ដាក់​រថយន្ត​ធ្វើ​ការដឹកជញ្ជូន​បន្ត​នាំ​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាងរលូនបំផុត​។​

​ប្រភព​ខាងលើ​នេះ ចាត់ទុកជា​សេចក្តីរាយការណ៍​ជូន​ដល់​លោក ហុង ភា នាយ​ខណ្ឌ​រដ​បាល​ព្រៃឈើ ខេត្ត​រតនគិរី​, លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​បាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី នូវ តា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពិសេស​គឺ​ឯកឧត្តម ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ដើម្បី​មាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ ទប់ស្កាត់​ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ជួញ​ឈើ​ខុសច្បាប់​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ២៧៣៦ ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២ ស្តីពី «​វិធានការ​ពង្រឹង ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ជន​ផល​» នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការពង្រឹង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ជលផល​ឲ្យបាន​ល្អ​ប្រសើរ​៕

 

Filed in: ព័ត៌មានជាតិ