ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោកជំទាវ បាន ស្រីមុំ ជំរុញ​ដល់​ប្រធាន​បក្ស​ភូមិ អនុ​បក្ស​ភូមិ និង​សមាជិក​បក្ស​ប្រជាជន​ឃុំ​-​សង្កាត់ ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​បំរើ ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ

​លោកជំទាវ បាន ស្រីមុំ ជំរុញ​ដល់​ប្រធាន​បក្ស​ភូមិ អនុ​បក្ស​ភូមិ និង​សមាជិក​បក្ស​ប្រជាជន​ឃុំ​-​សង្កាត់  ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​បំរើ ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ នា​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​ប្រធាន​បក្ស​ភូមិ អនុ​បក្ស​ភូមិ និង​សមាជិក​បក្ស​ភូមិ ក្នុង​ខេត្ត​ប៉ៃលិន​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ​លោកជំទាវ បាន ស្រីមុំ ក្នុងនាម​គណ​:​អធិបតី បាន​ពាំនាំ​នូវ​ប្រសាសន៍ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំងពីរ គឺ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេ​ញ​ដូច​សព្វថ្ងៃ សម្តេច​បាន​លះបង់ ដោយ​យក​អាយុជីវិត​ជា​ដើមទុន ដើម្បី​ឯកភាព​ប្រទេសជាតិ ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​។​

​លោកជំទាវ បាន ស្រីមុំ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​តួអង្គ​គណបក្ស​នៅ​តាម​មូលដ្ឋាន ដែល​កាន់​មុខ​តំណែង​នានា បន្ត​ការខិតខំ​ធ្វើ​អំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​ប្រមូល​កម្លាំង​គាំទ្រ​ជូន​គណបក្ស​។ ភ្ជាប់​នឹង​ការងារ​នេះ លោកជំទាវ ក៏​បាន​ជំ​រុញឲ្យ​ខិតខំ​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ពិសេស​ក្រុម​ប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀនឃុំ​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​។​

​ជា​ចុងក្រោយ​លោក​ជំទាវ​ប្រធាន​គណបក្ស​ខេត្ត ក៍​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិការ គណបក្ស​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​ផ្នែក​ដែល បាន​ខិតខំ​ជំរុញ​ការបំពេញភារកិច្ច​បំរើ​ជាតិ និង​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រមទាំង​ការបំពេញភារកិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​ជូន​គណបក្ស ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ