ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ធបាល​ខេត្ត​ព្រៃវែង ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​

​រដ្ធបាល​ខេត្ត​ព្រៃវែង ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ៖ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២២​ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង និង​ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សប្បុរសជន លោក លោកស្រី អនុគណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត សាខា​បក្ស អង្គភាព មន្ទីរ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រុង ឃុំ សង្កាត់ និង​សមាជិក សមាជិការ​អង្គពិធី​ទាំងមូល​សរុប ចំនួន ៤០០​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​អភិបាលខេត្ត សូម​សម្ដែង​មនោសញ្ចេតនា​សោមនស្ស​រីករាយ និង​មោទនភាព​ក្រៃ​លែង​ដោយ​បាន​ទទួល​នូវ​វត្តមាន​ដ៏​ប្រសើរ​ឧត្តុងឧត្តម សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគា​ស្នាក់​ការ និង​សមិទ្ធ​ផង​នានា​របស់​គណៈកម្មាធិកា​រ​គណបក្ស​ក្រុង​ព្រៃវែង​នា​ពេល​នេះ​។​

ក្នុង​ឱកាស​នេះ​ដែរ សម្តេច​ក្រឡាហោម ក៏បាន​ផ្តល់​អនុសាសន៍​ក្រើនរំលឹក​ថ្នាក់ដឹកនាំ និង​យុវជន​បក្ស​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បម្រេ​ី​រាស្ត្រ និង​ដាស់តឿន​សមាជិក​បក្ស ដោយ​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​ចាប់​យក​ចំណេះដឹង និង​សមត្ថភាព​បទពិសោធន៍​ថ្មីៗ ល្អៗ ឲ្យបាន​ច្រើន ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​ធានា​បន្ត​រក្សាបាន​នូវ​ភាព​រីកចំរើន​សម្រាប់​ប្រទេសជាតិ និង​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ និង​សូម​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​នាំ​មក​នៅ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​ពិតប្រាកដ​។​

ទន្ទឹមនឹងនេះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ដល់​សមាជិក សមាជិការ​បក្ស​ទាំងអស់ ដែល​បាន​សហការ​គ្នា​ក្នុងការ​សាមគ្គី​គ្នា​រៀបចំ​ទីតាំង​អគារ​ស្នាក់​ការ​បក្ស​នេះ​ឡើង ដោយ​ស្មារតី​ទទួលខុសត្រូវ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់ អស់ពី​កម្លាំងកាយ​ចិត្ត និង​ហ្មត់ចត់​អស់ពី​ចិត្ត ទទួលបាន​ជោគជ័យ​។​

សារជាថ្មី​ម្តងទៀត ឯកឧត្តម​អភិបាលខេត្ត សូម​ជូនពរ​សម្តេច​ក្រ​ឡា​ហោម និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ​អង្គពិធី​ទាំងមូល សូម​មាន​សុខភាព​ល្អ និង​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ