ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​បំប៉ន ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​បំប៉ន ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២២ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​វគ្គ​បំប៉ន​ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង លោក​ប្រធាន​-​អនុប្រធាន​មន្ទី​រទាំង​៧ នាយការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ ព្រមទាំង​សិក្ខាកាម​ចំនួន​៧៥​នាក់​ផង​ដែរ​។​

​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ការពារ​សន្តិសុខ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់់ គឺ​អនុវត្តន៍​តាម​ផែនការ​ហ្វឹកហ្វឺន​របស់​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ឲ្យបាន​ពីរដង និង​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​សមត្ថភាព​យល់ដឹង ជូន​ដល់់​នាយទាហាន នាយទាហានរង និង​ពល​អាវុធហត្ថ ក្នុង​ការអនុវត្ត​ភារកិច្ច​ឲ្យបាន​លទ្ធផល​ល្អ​ប្រសើរ ហើយ​ក៏​ដើម្បី​ធ្វើឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេ​ត្ត​បន្ទាយមានជ័យ មាន​សមត្ថភាព​ជំនាញ​ពិតប្រាកដ ក្នុង​ការអនុវត្ត​ភារកិច្ច​ការងារ​រក្សា​សណ្ដាប់់ធ្នាប់​សាធារណ​:​បាន​ល្អ​ប្រសើរ​បន្ថែមទៀត​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​ត្រូវ​ហ្វឹកហ្វឺន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​យកចិត្តទុកដាក់់​គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង ពិសេស​គឺ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ស្ដាប់់​ការពន្យល់់រ​បស់់​យោធា​ចារ្យ ក្នុង​ការបង្ហាត់បង្ហាញ​គ្រប់់​ខ្លឹមសារ​មេរៀន​នីមួយៗ​ឲ្យបាន​ច្បាស់់លាស់ ហើយ​ត្រូវ​ចេះ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់់ ផ្ដល់់​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​ទ្រឹស្ដី និង​ការអនុវត្ត​ជាក់់ស្ដែង​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ បាន​សង្កត់់ធ្ងន់់ថា កម្លាំង​អាវុធហត្ថ​ទាំងអស់់ ត្រូវ​លើកកម្ពស់​ការទំនាក់់ទំនង​សាមគ្គី រក្សា​វិន័យ សីលធម៌ និង​ការរក្សា​សណ្ដាប់់ធ្នាប់់​ក្នុង​ពេល​ហ្វឹកហ្វឺន ដើម្បី​នៅ​ពេល​បញ្ចប់់​វគ្ក មាន​សមត្ថភាព​គ្រប់់គ្រាន់់​ក្នុង​ការបំពេញ​ភារកិច្ច​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ត្រី បានប្រគល់​រូបភាព​សរសើរ​របស់់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដល់់​នាយ​អាវុធហត្ថ​ដែលមាន​ស្នាដៃ​ក្នុង​ការបំពេញ​ភារកិច្ច​បង្ក្រាប​គ្រឿងញៀន​កន្លង​មក​ចំនួន​១០​រូប​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ