ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អគារសិក្សា និង ទីចាត់ការ ចំនួន ០២​ខ្នង ជា​អំណោយ​របស់​អ្នកឧកញ៉ា តាំង ផេង​ប៉ោ បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

​អគារសិក្សា និង ទីចាត់ការ ចំនួន ០២​ខ្នង ជា​អំណោយ​របស់​អ្នកឧកញ៉ា តាំង ផេង​ប៉ោ   បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ឧត្តរមានជ័យ​)៖ អគារ​សម្រាប់​សិស្ស​សិក្សា​សង់​អំពី​ថ្ម ប្រក់​ក្បឿង ចំនួន ១​ខ្នង ៤​បន្ទប់​ ​អគារ​សម្រាប់​ទីចាត់ការ និង បណ្តា​ល័យ សង់​អំពី​ថ្ម ប្រក់​ក្បឿង ចំនួន ១​ខ្នង ២​បន្ទប់​ ​បង្គន់​អនាម័យ ចំនួន ១​ខ្នង ៤​បន្ទប់ របង​ជុំវិញ ដង​ទង់ជាតិ និង​ចាក់ដី​បំពេញ​ថែមទៀត ជា​អំណោយ​ចូលរួម​កសាង​សាលា របស់ អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ ព្រមទាំង​បុត្រាបុត្រី រួម​ជាមួយ​សប្បុរសជន​ដទៃទៀត ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ គន់ គីម ទេសរដ្ធមន្ត្រី ទទួល​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរមានជ័យ​។​នៅក្នុង​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ នៅ​ទីតាំង បរិវេណ​សាលាបឋមសិក្សា​ថ្គាម​រមាស ស្ថិតនៅ​ត្រង់​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៏ គន់ គីម ទេសរដ្ធមន្ត្រី ទទួល​បេសកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរមានជ័យ​បង្ហាញ​សេចក្តី​រីករាយ​និង​សរសើរ​នូវ​ទឹកចិត្ត​ដែល​អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ បាន​រួមចំណែក​ជួយ​នូវ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​។ ឯកឧត្ដម ទេសរដ្ធមន្ត្រីក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​តែងតែមាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន ដល់​បងប្អូន សិស្សានុសិស្ស និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក សព្វបែបយ៉ាង ក្នុង​ខេត្ត​ទាំងមូល​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា និង​គោលដៅ​ទី​៤​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​បច្ចុប្បន្ន​ខេត្ត​ឧត្តរមានជ័យ​កំពុង​មាន​អភិវឌ្ឍគ្រ​ប់​ទីកន្លែង​ដូចជា​៖ មាន​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ព្រមទាំង​អគារ​សំណង់ ដើម្បី​ឆ្លើយតប​តាម​ការ​សំណូមពរ​របស់​ពលរដ្ឋ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ ការយកចិត្ត​ទុក្ខ​ដាក់​ត​បណ្តាញ​ពង្រីក​សេ​វ៉ា​ពី​ក្រុង​មក​ជនបទ​ស្ទើ​គ្រប់​ទីកន្លែង​ទៅហើយ​។​

​ក្នុងឱកាស​នោះ​ផងដែរ អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​លោក បាន​រួមចំណែក​ជួយ​ដល់​សង្គមជាតិ និង តែងតែ​ចូលរួម​សកម្មភាព​សប្បុរស​ជូន​សង្គម​ជាច្រើន​ដូចជា សាងសង់​អគារសិក្សា និង​ឧបត្ថម្ភ​សម្ភារៈ​រូបវ័ន្ត​ផ្សេងៗ ដើម្បី​ដោះស្រាយ​ទៅនឹង​សំណូមពរ​រៀនសូត្រ​របស់​សិស្សានុសិស្ស​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល ស្រប​ទៅ​តាម​ការអនុវត្ត​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ។​

​សូម​ជម្រាប​ថា​នេះ​មិនមែន​ជា​លើកដំបូង​ទេ​ដែល​អ្នកឧកញ៉ា បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ ជា​ពិសេស​ជួយ​ដល់​សិស្សានុសិស្ស ឲ្យទទួល​បាន​នូវ​ថ្នាក់រៀន​ប្រកប​ដោយ​ផាសុកភាព ដែល​ជួយ​ជំរុញ​ឲ្យ​ការសិក្សា​របស់​ពួកគាត់​កាន់តែ​មាន​ភាពងាយស្រួល និង​ល្អប្រសើរ​ឡើង​។
​អ្នកឧកញ៉ា​មានប្រសាសន៍ថា​៖ « ខ្ញុំ​តែងតែ​មាន​សេចក្តី​រីករាយ​ក្នុង​ការរួមចំណែក​លើ​វិស័យ​អប់រំ​និង​សំណង់ ព្រោះ​ការសាងសង់​អគារសិក្សា ដ៏​មាន​គុណភាព​រឹងមាំ និង​សុវត្ថិភាព​ខ្ពស់ តែងតែ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​ប្រពៃ​បំផុត ព្រោះ​ប្អូនៗ​នឹង​ទទួលបាន​ឱកាស​សិក្សា​គ្រប់ៗ​គ្នា ដែល​ជា​កត្តា​ជម្រុញ​មួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស ដូចនេះ ខ្ញុំ​សង្ឍឹម​ថា​ការរួមចំណែ​ក​មួយ​នេះ នឹង​ជា​គម្រូ​ផ្តល់​ផល​ជា​វិជ្ជមាន​យូរអង្វែង​ដល់​កុមារា​កុមារី​គ្រប់​ជំនាន់​ក្រោយ​»​។​

​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​អប់រំ​តាម​ឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សហគមន៍​មាតាបិតា​សិស្ស លោក​អភិបាលស្រុក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​ជំនួយ ដែល​បាន​ផ្តល់​នូវ​អគារ​អប់រំ​ដ៏​រឹងមាំ​ថ្មី​នា​ពេល​នេះ និង​សូម​សន្យា​ថា​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ឱ្យ​ចំ​គោលដៅ និង​ថែរក្សា​ឱ្យបាន​គង់វង្ស​យូរអង្វែង​ផងដែរ​។​

Filed in: ព័ត៌មានជាតិ