ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​

​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​១១:៤៤​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្នុង​ទីតាំង​អ៊ិន​ធើ​ណែ​ត​មួយកន្លែង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ផ្លូវ​៥៨​ប៉េ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​មាន​ឈ្មោះ វ៉ាន់ សុខ​វិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៤:០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២២ ជនរងគ្រោះ​បាន ចេញពី​ញ៉ាំ​អី​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ រួច​ធ្វើ​ដំណើរ តាម​បណ្ដោយ ផ្លូវ ៥៨​ប៉េ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ឆ្ពោះទៅ​ផ្ទះ​វិញ លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ី​រូស ពណ៌ ខ្មៅ​ក្រហម គ្មាន​ស្លាក​លេខ បាន​ជិះ​តាម​ពីក្រោយ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយ​ដួល រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន ឆ្ពោះទៅ ម្ដុំ​វត្ត អង្គ​តា​មិញ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ កម្លាំង​យើង​បាន​ធ្វើ​ការស្រាវជ្រាវ រហូត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ចំណែក​បក្សពួក ចំនួន​០២​នាក់​ទៀត បាន​រត់គេចខ្លួន​។ ហើយ​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​យក​ម៉ូតូ​ជនរងគ្រោះ​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ប្រគល់​ម៉ូតូ​នោះ​ជូន​ដល់​ជនរងគ្រោះ​វិញ​ផងដែរ ។ ក្រោយពី​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ និង​ជនរងគ្រោះ ឃើញថា​មាន​ភាពស៊ីសង្វាក់​គ្នា ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ជន​សង្ស័យ​ដែល​បាន​រត់គេចខ្លួន​នោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ