ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំងចម្រុះ ធ្វើការ​ទប់ស្កាត់​ពលក​រ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន ៩៥​នាក់​នៅ​ស្រុក​ម៉ាឡៃ​!!!

កម្លាំងចម្រុះ ធ្វើការ​ទប់ស្កាត់​ពលក​រ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន ៩៥​នាក់​នៅ​ស្រុក​ម៉ាឡៃ​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នា​ថ្ងៃ​សៅរ៍ ៧​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៥ ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២២​នេះ​នៅ​វេលា​ម៉ោង ១៦​នឹង​០០​នាទី ដោយ​អនុវត្តន៍ យ៉ាង​ម៉ឹងម៉ាត់ ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ដឹកនាំ លោក​វរសេនីយ៍ទោ មាស ម៉េង​ហួង មេបញ្ជាកា​រង នៃ​វរ​សេនា​តូច នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥ ទទួល​ទិស​ប៉ុស្តិ៍​ចំបក់​នឹង លោក​វរសេនីយ៍ត្រី ប៊ុន គុន នាយ​ប៉ុស្ដិ៍​ចំបក់ នឹង​លោក​វរសេនីយ៍ត្រី ឡុក ធី នាយ​ប៉ុស្ដិ៍​សង្កែ និង​កម្លាំង​ប៉ុស្ដិ៍​ចំបក់​សរុប​ចំនួន ១០​នាក់ ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំងយោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បឹងបេង និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ធ្វើ​ការទប់ស្កាត់​ព​លករ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន ៩៥​នាក់ (​ស្រី​៣៩​នាក់ កុមារ ១១​នាក់​) ត្រង់​ចំណុច​មាត់​អូរ​ព្រំដែន ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​។​

​ដែល​ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ដ​ចំនួន ១០​គឺ​មាន​ដូចខាងក្រោម​៖
១.​បន្ទាយមានជ័យ ២១​នាក់​
២.​សៀ​បរាប ២៩​នាក់​
៣.​បាត់ដំបង ១៣​នាក់​
៤.​ឧត្តមានជ័យ ០៥​នាក់​
៥.​កំពង់ធំ ០២​នាក់​
៦.​កំពត ០៨​នាក់​
៧.​ព្រៃវែង ១០​នាក់​
៨.​តាកែវ ០៣​នាក់
៩.​ស្វាយរៀង ០៣​នាក់​
១០.​ត្បូងឃ្មុំ ០១​នាក់​
បន្ទាប់ពី​ធ្វើ​ការសួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​ចាត់វិធានការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​

Filed in: ព័ត៌មានជាតិ