ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​បុគ្គល​ម្នាក់​ឈ្មោះ នី​(​ម្ចាស់​សង្វៀន​) បាន​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​បៀ​រ អាប៉ោង ទ្រង់ទ្រាយ​ធំ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ​ក្នុង​ក្រុង​បូកគោ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​បង្ក្រាប​ព្រោះតែ​បាន​លាភ​ពី​ម្ចាស់​សង្វៀន​

​បុគ្គល​ម្នាក់​ឈ្មោះ នី​(​ម្ចាស់​សង្វៀន​) បាន​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​បៀ​រ អាប៉ោង ទ្រង់ទ្រាយ​ធំ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ​ក្នុង​ក្រុង​បូកគោ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​បង្ក្រាប​ព្រោះតែ​បាន​លាភ​ពី​ម្ចាស់​សង្វៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពត​៖ ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នៅក្នុង​ភូមិ​ច​ង្ហោ​នឃ​ង្កា​ត់​ព្រែក​ត្នោត​ស​ក្រុង​បូ​គោ​ខេត្ត​កំពត​បុគ្គល​ម្នាក់​ឈ្មោះ​នី​(​ម្ចាស់​សង្វៀន​)​បាន​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​បៀរ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ដំណើរកា​រយ៉ា​ង​រលូន​នៅ​ចំណុច​ចូល​ពី​ផ្លូវជាតិ​ចម្ងាយ​កន្លះ​គីឡូម៉ែត្រ​ជាប់​ផ្លូវ​រថភ្លើង​ក្រោម​ចំការ​ស្វាយ​បាន​នឹង​កំពុងបើក​ដំណើរការ​យ៉ាង​រលូន​លេង​ជា​រាងរាល់ថ្ងៃ​ដោយ​មិន​ញញ្ញើត​និង​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៩​ចំនុច​របស់​រដ្ឋាភិបាល​។​

​ប្រភព​ពី​ព័ត៌មាន​បាន​ខ្សឹប​ប្រាប់​ថា​ចំពោះ​ទីតាំង​ជល់​មាន់​នឹង​អាប៉ោង​នេះ​គឺ​បើក​លេង​ដុះ​ស្លែរ​ទៅ​ហើយ​ម្យ៉ាងវិញទៀត​នោះ​បុគ្គល​ម្នាក់​ឈ្មោះ​នី​(​ម្ចាស់​សង្វៀន​)​រត់ការ​គ្រប់​ច្រក​ល្អក​អស់​ហើយ​ដើម្បី​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​ជួយ​រក្សា​ភាពស្ងៀមស្ងាត់​ពោល​គឺ​បើក​លេង​យ៉ាង​សេរី​ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិនចាំបាច់​ព្រួយ​បា​រម្ហ​ឡើយ ។​

​ពលរដ្ឋ​បានឲ្យដឹងថា ចំពោះ​ទីតាំង​ជល់​មាន់ បៀរ​និង​អាប៉ោង​មួយ​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឃើញ​មាន​មនុស្ស​ចេញ​ចូល​លេង​យ៉ាងច្រើន​កុះករ​ពពា​ក់ព​ពួន​គ្នា​ដូច​ដង្ហែ​កឋិន ដោយ​មិន​ខ្លាចញញ្ញើត​អ្វី​ទាំងអស់​ហាក់បីដូច​ប្រទេស​គ្មាន​ច្បាប់​។​

​ពលរដ្ឋ​មាន​ការសង្ស័យថា​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ម្ចាស់​ទីតាំង​អស់​ហើយ​ទេ​ដឹង​ឬ​មួយ​ខ្លាច​បែក​ឆ្នាំងបាយ​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​ទើប​បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ​នី​(​ម្ចាស់​សង្វៀន​)​បាន​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​បៀរ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​យ៉ាង​គគ្រឹកគគ្រេង​ទៅ​វិញ​។​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​ឬ​សគល់​នៃ​បទល្មើស​ចោរកម្ម​លួច​ឆក់​ប្លន់​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភភ័​យ​ខ្លាច​និង​ភាពអសន្តិសុខ​នៅក្នុង​មូលដ្ឋាន​ជាដើម​។​

​ករណី​ខាងលើ​នេះ​អង្គភាព​យើងខ្ញុំ​បាន​ធ្វើ​ការសម្ភាសន៍​ជាមួយ​លោក​ភី​ឌ​ក​មេ​ប៉ុស្តិ៍​ព្រែក​ត្នោត​លោក​បាន​និយាយប្រាប់​យ៉ាងខ្លី​ថា​ចំពោះ​បញ្ហា​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ​នី​នេះ​លោក​មិន​មាន​សមត្ថភាព​បង្ក្រាប​នោះទេ​គឺ​ត្រូវតែ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់​ក្រុង​ទើប​លោក​ហ៊ាន​ចុះបង្ក្រាប​។​

​ចំណែក​លោក​អធិការ​ក្រុង​បូកគោ​វិញ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​។​

​ទោះជា​យ៉ាងណា​ក្ដី​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​មាន​វិធានការ​បង្ក្រាប​នូវ​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ទាំងនេះ​ផង​។​

​បងប្អូន​ប្រពល​រដ្ឋ​មានសង្ឃឹម​ជឿជាក់​លើ​កលោក​ឧត្ដមសេនីយ៍​ស្នងការ​ខេត្ដ​កំពត​និង​ឯកឧត្តម​អភិបាល​ខេត្ត​កំពត​នឹង​មាន​ចំណាត់ការ​ចំពោះ​ករណី​ល្បែងស៊ីសង​ទាំងនេះ​ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​ផង​៕

Filed in: ព័ត៌មានជាតិ