ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់ មួយ​កន្លែង​កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការចុះ​បង្ក្រាប​! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​លេង​ហើយ​យ៉ាង​មើលទៅ !

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់ មួយ​កន្លែង​កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការចុះ​បង្ក្រាប​! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​លេង​ហើយ​យ៉ាង​មើលទៅ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែរ ឈ្មោះ នី ជា​(​ម្ចាស់​សង្វៀន​) បាន​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​បៀ​រ អាប៉ោង ទ្រង់ទ្រាយ​ធំ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ដែល​មាន​ផ្លូវ​ចូល​ពី​ផ្លូវជាតិ ចម្ងាយ​ប្រហែល​កន្លះ​គីឡូម៉ែត្រ​ជាប់​ផ្លូវ​រថភ្លើង​ ​នៅ​ចំណុច​ក្រោម​ចំការ​ស្វាយ​ក្នុងភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូ​គោ ខេត្ត​កំពត ដែល​បាន​នឹង​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន​លេង​ជា​រាងរាល់ថ្ងៃ ដោយ មិន​ញញ្ញើត និង​អាជ្ញាធរ និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន​ឡើយ ដែល​ផ្ទុយ​ពី​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ទាំង​៧​ចំនុច របស់​រដ្ឋាភិបាល​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

​ប្រភពពី​អ្នក​ចេញ​ចូល​លេង​ល្បែងស៊ីសង​បាន​លួចខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​៖ ទីតាំង​គេ​បើក​លេង​ជា​យូរណាស់​មកហើយ ឈ្មោះ នី ជា​ម្ចាស់​សង្វៀន បាន​រត់ការ​គ្រប់​ច្រកល្ហក ដើម្បី​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់​ពន្ធ័ ជួយ​រក្សា​ភាព​ស្ងៀមស្ងាត់ ពោល​គឺ​បើក​លេង​យ៉ាង​សេរី ចំពោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនចាំបាច់​ព្រួយ​បា​រម្ហ​ឡើយ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ជល់​មាន់ នឹង​អាប៉ោង​បានឲ្យដឹងថា​៖ ចំពោះ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​ឃើញ​មាន​មនុស្ស​ចេញចូល លេង​យ៉ាង​ច្រើន​កុះករ ពពា​ក់ព​ពួន​គ្នា​ដូច​ដង្ហែ​កឋិន ដោយ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់ ហាក់បីដូច​ប្រទេស​គ្មាន​ច្បាប់​។​

​ពលរដ្ឋ​ដាក់​ការសង្ស័យថា​៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ម្ចាស់​ទីតាំង​ខាងលើ អស់​ហើយ​ទេ​ដឹង​ឬ​មួយ​ខ្លាច​បែក​ឆ្នាំងបាយ​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​ទើប​បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គល​ឈ្មោះ នី (​ម្ចាស់​សង្វៀន​) បាន​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​បៀ​រ អាប៉ោង ទ្រង់ទ្រាយ​ធំ យ៉ាង​គគ្រឹកគគ្រេង​ទៅ​វិញ​។ ព្រោះថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះហើយ បង្ក​ឲ្យមាន​បទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុង​គ្រួសារ ជាដើម​។​ល​។ ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ មាន​ការព្រួយបារម្ភ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​មូលដ្ឋាន​ជាដើម​។​

​ទោះជា​យ៉ាងណា​ក្ដី បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​មាន​វិធានការ​បង្ក្រាប​នូវ​ល្បែងស៊ីសង ជល់​មាន់ និង​អាប៉ោង​ខាងលើ​នេះ​ផង​ទាន !​។ ហើយ​បងប្អូន​ប្រពល​រដ្ឋ មានសង្ឃឹម​នឹង​ជឿជាក់​លើ​លោក ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ដ​កំពត​និង ឯកឧត្តម អភិបាល​ខេត្ត​កំពត នឹង​មាន​ចំណាត់ការ​ចំពោះ​ករណី ល្បែងស៊ីសង​ខាងលើនេះ ដើម្បី​ឲ្យស្រប​តាម គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង ៧ ចំណុច​ផង ៕


Filed in: ព័ត៌មានជាតិ