ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម វ៉ី សំណាង អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជា​ការពារ​ភូមិ​ទាំង​៥​ឃុំ នៃ​ស្រុក​ឱ​រ៉ា​ល់

ឯកឧត្តម វ៉ី សំណាង អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជា​ការពារ​ភូមិ​ទាំង​៥​ឃុំ នៃ​ស្រុក​ឱ​រ៉ា​ល់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២២​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជា​ការពារ ទាំង​០៥​ឃុំ របស់​ស្រុក​ឱ​រ៉ា​ល់ ដែល​មាន​ប្រជា​ការពារ​សរុប​ចំនួន ៧២០​នាក់ ។​

​នា​ឱកាស​សំណេះសំណាល​នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា កម្លាំង​ប្រជា​ការពារ គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ សម្រាប់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​សហកា​រ​គ្រប់​សកម្មភាព របស់​អាជ្ញាធរ​មិន​ថា កិច្ច​ការងារ​សន្តិសុខ មនុស្សធម៌ ឬ​ការងារ​រដ្ឋបាល​ផ្សេងៗ ដូចជា​ការជួយ​សម្រួល ចរាចរណ៍​កកស្ទះ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ជាដើម គឺ​តែងតែ​មាន​វត្តមាន​របស់​ពួកគាត់ នៅ​ជាមួយ​សកម្មភាព​ទាំងនេះ​ជា​និច្ច ។​

​ឯកឧត្តម វ៉ី សំណាង ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ជា​ប្រជា​ការពារ​ទាំង​អស់ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើឲ្យ​ភូមិ​ឃុំ​របស់​យើង​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជា​ភូមិ​ឃុំ​ប្រកបដោយ​សុវត្ថិភាព ពិសេស​គឺ​ចូលរួម​ការពារ​សមិទ្ធ​ផល​នានា ដែល​ជា​សម្បត្តិ​រួម​របស់​យើង​ឲ្យបាន​គង់វង់​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​យើងទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​។​

​ឯកឧត្តម បាន​បន្តថា ដោយ​មាន​ការគាំទ្រ​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្តន៍ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ បង្ក្រាប​បាន​បទល្មើស​គ្រប់​ប្រភេទ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុម​រម្យ​នា ដោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​ភាពក្រីក្រ ក្នុង​មូលដ្ឋាន​បាន​ថយចុះ​មួយ​កម្រិត​ផង​ដែរ​។​

​ឯកឧត្តម វ៉ី សំណាង បាន​សង្កត់ធ្ងន់ថា សន្តិភាព​នេះ រក​បាន​មក​ដោយ​លំបាក ក្រោម​ការតស៊ូ​ប្តូផ្តាច់​យក​ជីវិត​ទៅ​ប្តូរ យក​សន្តិភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា ជា​ប្រមុខ​ដឹក​ប្រទេស​ដ៏​ឈ្លាសវៃ បានប្រែក្លាយ​ប្រទេសជាតិ តាំង​បាតដៃ​ទទេរ នាំ​មក​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម វ៉ី សំណាង ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជា​ការពារ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​វិធានការ​ផ្សេងៗ​របស់​ក្រសួង​សុខាភិបាល ក្នុងនោះដែរ​ឯកឧត្តម​ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន ជូន​ដល់​ប្រជា​ការពារ​ភូមិ​ទាំង ៧២០ ផងដែរ ៕

Filed in: ព័ត៌មានជាតិ