ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​កំពង់ចាម​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​ធិបតី​ភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​កំពង់ចាម ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត តំណាង​ព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត កងកំលាំង​ទាំង​បី លោក លោកស្រី នាយក នាយករង​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក លោកស្រី​ចៅសង្កាត់ ចៅសង្កាត់រង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ផ្តល់​អនុសាសន៍​ដឹកនាំ នឹង​ជា​ការ​ក្រើនរំលឹក ដល់​លោក លោកស្រី អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង​ថ្មី រួម​នឹង​លោកស្រី នាយក​រដ្ឋបាល​សាលាក្រុង នូវ​គោលការណ៍​មួយចំនួន​ដូច​ខាងក្រោម​:
-​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ត្រូវ​ចេះ​ដឹកនាំ​ឱ្យ​មន្ត្រី​ចេះ​ធ្វើការ ចេះ​សម្របសម្រួល និង​ចេះ​ដោះស្រាយ​បញ្ហា​។​
-​ក្នុង​នា​ថ្នាក់ដឹកនាំ ត្រូវ​ចូលរួម​គ្រប់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដេ​ី​ម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​។​
-​ត្រូវខិតខំ​បម្រើ​ការផ្តល់សេវា​សាធារណៈ​ជូនប​ប្រជា​ពលរដ្ជ​ឱ្យបាន​ល្អប្រសើរ​។​
-​ត្រូវ​រក្សា​ខ្សែក្រវ៉ាត់​ជ័យលាភី​រំដួល​៣​ទង តាមរយៈ​ការរួបរួម​សាមគ្គី​គ្នា ធ្វើ​ចលនា​ទីក្រុង​ស្អាត នឹង​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត នៅ​ឆ្នាំ​២០២៣ ខាងមុខ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​
-​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​ការបោះឆ្នោត​។​
-​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ផ្ទៃក្នុង​ឱ្យបាន​កាន់​ត​តែ​រឹងមាំ និង​ត្រូវ​ចេះ​ផ្តល់​ឱ្យ​ដល់​មន្ត្រី ចំនួន​បី រួមមាន​:
–​ឱ្យ​មន្ត្រី​ចេះ​ធ្វើការ​
-​ឱ្យ​មន្ត្រី​ចេះ​សម្រេចចិត្ត​
-​ឱ្យ​មន្ត្រី​មាន​ធនធាន​សម្រាប់​ធ្វើការ​។​

​ជា​ចុងក្រោយ ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់​ថា ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​អង្គភាព​មួយ ត្រូវ​ចេះ​រួបរួម​សាមគ្គីភាព​រវាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ដ​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​នាំមក​នូវ​ភាព​ជោគជ័យ​ជូន​អង្គភាព​៕

Filed in: ព័ត៌មានជាតិ