ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពី​ភូមិគ្រឹៈ​ខេត្តព្រះសីហនុ​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពី​ភូមិគ្រឹៈ​ខេត្តព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​១៣​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បុត្រាបុត្រី និង​ចៅៗ​ជា​ទី​ស្រឡាញ់​ទាំងអស់ បាន​ប្រារព្ធ​ពិធី​ទទួល​អំណរ​សាទរ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ពី​ភូមិគ្រឹៈ​លំហែយកាយ​មាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​នៅ​មុន​ការយាង​មកដល់ នៃ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​រៀបចំ​តុបតែង​លំអ​លំនៅដ្ឋាន រៀបចំ​តុ​ថ្វាយ​គ្រឿង​ដង្វាយ​ទេវតា​ឆ្នាំ​ថ្មី ដែល​រួមមាន ការរៀបចំ​បាយសី​៩​ថ្នាក់ ផ្លែឈើ ភេសជ្ជៈ នំចំណី ទឹកអប់​ប្រេង​ម្ស៉ៅ ផ្កា​ភ្ញី​ទៀនធូប ប្រកប ដោយ​ក្បូរក្បាច់​រចនា តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​យ៉ាង​ល្អ​ឥតខ្ជោះ ដើម្បី​ទទួល​អណរ សាទរ​ទេវតា​ឆ្នាំ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ដែល​យាង​មក​ឃុំគ្រង​ចក្រ​វា​ឡ នៃ​លោក​យើង​នេះ ក្នុង​ពុទ្ធសករាជ​២៥៦៦ គ្រឹៈស​ក​រាជ​២០២២ ដែល​មាន​ព្រះ​នាង​កិ​រិណីទេវី បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​។

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បុត្រាបុត្រី និង​ចៅៗ​ជា​ទី​ស្រឡាញ់​ទាំងអស់ របស់​សម្តេច​ទាំង​ទ្វេ បាន​អញ្ជើញ​បូជា​ទៀនធូប​ទឹកអប់​ប្រេងម្សៅ​ថ្វាយ និង​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ដែល​យាង​មក​ឃុំគ្រង​ចក្រ​វា​ឡ នៃ​លោក​យើង​នេះ ក្នុង​ពុទ្ធសករាជ​២៥៦៦ គ្រឹៈស​ក​រាជ​២០២២ ដែល​មាន​ព្រះ​នាង​កិ​រិណីទេវី បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម ក្នុង​ទឹកចិត្ត​ជ្រះថ្លា និង​មាន​ស្នាមញញឹម​ប្រកបដោយ​មោទនភាព​ជាតិ ក្នុង​ការដឹកនាំ​ជោគវាសនា​អនាគត​ប្រទេសជាតិ កាន់តែ​ខ្ពង់ខ្ពស់​ថែម​ទៀត​៕
​

Filed in: ព័ត៌មានជាតិ