ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង ដុះ​ស្លែរ​ដ៏​ធំ​មួយ​កន្លែង​នៅ​ចំណុច​អូរ​តូច ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ​ដ៏​ធំ នៅតែ​បន្ត​បើក​ដំណើរការ សមត្ថកិច្ច​មិន​បង្ក្រាប​នៅ​កំពត​

ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង ដុះ​ស្លែរ​ដ៏​ធំ​មួយ​កន្លែង​នៅ​ចំណុច​អូរ​តូច ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ​ដ៏​ធំ នៅតែ​បន្ត​បើក​ដំណើរការ សមត្ថកិច្ច​មិន​បង្ក្រាប​នៅ​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ធំ និង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​គគ្រឹកគគ្រេង ថែម​ទាំង​ហ៊ោរ​កញ្ជ្រៀវ​គឹកកង​រំពង ពេញ​មូលដ្ឋាន​ក្រុង​កំពត បែរជា​សមត្ថកិច្ច​សម្ងំ​ស្ងៀម ហាក់ដូចជា​មាន​អ្វី​លាក់បាំង​ខ្លាំង​មែនទែន​។​

​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង ដុះ​ស្លែរ​ដ៏​ធំ​មួយ​កន្លែង​នៅ​ចំណុច​អូរ​តូច ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត នៅតែ​បន្ត​បើក​លេង​យ៉ាង អាណាធិបតេយ្យ ខណៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​បែរជា​មិន​បង្ក្រាប​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នេះ មហាជន​ជាច្រើន​បានលើកឡើង​ចំៗ​ថា «​មិនមែន​អាជ្ញាធរ​ពាក់ព័ន្ធ​មូលដ្ឋាន​មិនដឹង​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ទំនងជា​ត្រូវ​អំពើ​មន្ត​ខ្មៅ របស់​មេ​បន​ល្បែង​ខាងលើ​ហើយ ទើប​មិន​ហ៊ាន​បង្ក្រាប​»​។​

​ទាក់ទិន​ទៅនឹង​ករណី​នេះ ពលរដ្ឋ​បានលើកឡើង​និង​រិះគន់​ដល់​លោក ហោ វណ្ណា អធិការ​ក្រុង​កំពត មិនគួរ​សម្ងំស្ងៀម​ដូច​មិន​ដឹង​រឿង​អ្វី​នោះ​ទេ ព្រោះ​ក្នុង​នាម​ជា​សមត្ថកិច្ច​គួរតែ​បង្ក្រាប​ទប់ស្កាត់​បទល្មើស មិនមែន​អភិរក្ស​នោះឡើយ​។ អធិការ​ក្រុង​កំពត លោក​ហោ វណ្ណា រូប​នេះ​កំពុងតែ​អនុវត្ត​ការងារ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ដែល​ចេញ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ដោយសារ​តែ​សកម្មភាព និង​ទង្វើ​អសមត្ថភាព របស់លោក ហោ វណ្ណា អធិការ​ក្រុង​កំពត ធ្វើឲ្យ​ពលរដ្ឋ​សង្ស័យ នឹង​រិះគន់​ចំៗ​ថា ប្រហែល​ជា​លោក​អធិការ​រូបនេះ ទទួលបាន​លាភសក្ការៈ​ពី​មេបន​ល្បែង​ទាំងនោះ​ហើយ​ទើប​មិន​ព្រម​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ជាច្រើន​ស្នើសុំ​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត សូម​លោក​អភិបាល​មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ផង​ទាន​។​
​ពលរដ្ឋ​ស្មើ​ដល់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត សូម​លោក​ស្នងការ​ជួយ​ចេញ​បទបញ្ជា​ដល់​លោក ហោ វណ្ណា អធិការ​ក្រុង​កំពត ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខាង​លើ​ផង ដើម្បី​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕

 

Filed in: ព័ត៌មានជាតិ