ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម​-​លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ភ្ញៀវ​ជាតិ​-​អន្ដរជាតិ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស យុវជន ព្រមទាំង​ប្រជាពលរដ្ឋ ផងដែរ​។ គួរបញ្ជាក់​ថា ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣ នាពេលនេះ ប្រារព្ធ​ធ្វើឡើង នៅ​មណ្ឌល​កីឡាដ្ឋាន​បាល់​បាត់​វាល​បែក​ចាន ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង បាន​ថ្លែងថា ទិវា​សប្ដាហ៍​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ គឺជា​ព្រឹត្តិការណ៍​ផ្តួចផ្តើមឡើង​ដោយ គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ (UNESCAP) ដែល​តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​រៀបចំ នៅក្នុង​អំឡុង​ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ការ​ក្រើនរំលឹក​ដល់ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ ចូលរួម​បង្កើន​ស្មារតី យកចិត្តទុកដាក់​ទប់​ស្កាត់ ឱ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឱ្យ​មាន​ការបាត់បង់​អាយុជីវិ​តមនុស្ស ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​យ៉ាងច្រើន​។​

​ឯកឧត្តម បាន​បន្ដថា ការរៀបចំ​ពិធី​នាពេលនេះ ក៏​ជា​ចំណែក​នៃ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព ចរាច​រណ៍​ផ្លូវគោក​លើ​សកលលោក​។ ដោយឡែក​សម្រាប់​កម្ពុជា ការ​ប្រារព្ធ​ទិវា​នេះ គឺជា​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ស្រប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើឱ្យ​សង្គម​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​មាន​ផ្លូវ​ស្ពាន​ត​ភ្ជាប់ ជា​ក្រឡាចត្រង្គ​ទៅ​គ្រប់​ទិស​តំបន់ ក្នុងប្រទេស និង​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា កាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ​ជា​បន្តបន្ទាប់ ដែល​អាច​មាន​លទ្ធភាព​ទិញ​នូវ​យានយន្ត​សម្រាប់ ប្រើប្រាស់ និង​ធ្វើ​ដំណើរ ការប្រកប​របរ​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ ព្រមទាំង​ដំណើរ​ទេសចរណ៍ ការធ្វើ​ពាណិជ្ជកម្ម ផ្លាស់ប្តូរ​ផលិតផល​នៅក្នុង​ផ្ទៃ​ប្រទេស ជាមួយ​ប្រទេស​ជិតខាង​យ៉ាង​មមាញឹក​។​

​លើសពីនេះ ឯកឧត្តម សុខ លូ បាន​លើកឡើង​ទៀត​ថា ផ្អែក​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានបង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ ខេត្ត​បាត់ដំបង មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១២៧​ករណី ចំនួន​អ្នក​ស្លាប់ ៧៤​នាក់ និង​អ្នករបួស ២១៤​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ថយចុះ ៦២​ករណី ក្នុងនោះ ចំនួន​អ្នក​ស្លាប់​ថយចុះ ១២​នាក់ និង​អ្នក​របួស​ថយចុះ ១០៩​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍​គូសបញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១៣​ហើយ ដែល​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​បាន​រៀបចំ​ទិវា​នេះ ក្រោម​ការលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​មហន្តរាយ​អាយុ​វ​ជីវិត​មនុស្ស ការបាត់បង់​កាយសម្បទា ខូចខាត​ទ្រព្យសម្បត្តិ ព្រមទាំង​បំផុសស្មារតី​បង្កើន​ការ​ប្រុង​ប្រយ័ត​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​ទៀត​ថា ជា​រៀងរាល់ឆ្នាំ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​កម្ពុជា តែងតែ​កើតមាន​ឡើង​ច្រើន ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​ធំៗ ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំ​បិណ្ឌ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​បានកំណត់​ជា​ផ្លូវការ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​យក​កាលបរិច្ឆេទ​ថ្ងៃទី​៧ ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចណ៍​ផ្លូវគោក​។​
​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ក៏​បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​ពលី​កម្ម​គ្រប់បែប​យ៉ាង​របស់​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​តស៊ូ​លះបង់​យ៉ាង​ស្វិតស្វាញ បំពេញ​តួនាទី ភារកិច្ច​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មនសិការ​ខ្ពស់ ធ្វើ​ឱ្យ​ចំនួន​គ្រោះថ្នាក់ អ្នកស្លាប់ និង​អ្នក​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បាន​ថយចុះ​គួរ​ឱ្យ​មោទកភាព​។​

​សូម​ជម្រាប​ជូន​ដែរ​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​បាន​អញ្ជើញ​ទទួល​មួក​សុវត្ថិភាពី​ម្ចាស់​ជំនួយ​ក្រុមហ៊ុន Tri Petch ISUZU Sales Cambodia Co,Ltd.​ផងដែរ​។ នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បំពាក់​មួកសុវត្ថិភាព​ជា​និមិត្តរូប​តំណាង ចំនួន ១០​រូប និង​ថតរូប​អនុស្សាវរីយ៍ ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ