ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​៖ ខេត្ត​មណ្ឌល​គី​រី នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដោយ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ពី​វិស័យ​ទេសចរណ៍​ដល់​ប្រទេសជាតិ

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​៖ ខេត្ត​មណ្ឌល​គី​រី នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដោយ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ពី​វិស័យ​ទេសចរណ៍​ដល់​ប្រទេសជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឆ្នាំ​២០២១-២០៣៥​។​

អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍ ដែល​កម្ពុជា​នឹង​ទទួលបាន​បន្ទាប់ ពី​ការ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ២០២១-២០៣៥​នេះ​។​

អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា «​ការរៀបចំ និង​ការដាក់ចេញ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី ២០២១-២០៣៥​នេះ នឹង​អនុញ្ញាត​ឲ្យ​ខេត្ត​មណ្ឌល​គី​រី ក្លាយ​ជា​គោលដៅ​នៃ​ការធ្វើ​ពិ​ពិធ​កម្ម​ទេសចរណ៍​របស់​កម្ពុជា ជា​ប្រភេទ​អេកូ​ទេសចរណ៍​, ទេសចរណ៍ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិដើម​ភាគតិច ដែល​នឹង​ចូលរួម​ចំណែក​ធ្វើឲ្យ​ភូមិភាគ​ឦសាន្ដ ដោយ​មាន​ខេត្ត​មណ្ឌល​គី​រី​ជា​ស្នូល ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ស្រប​តាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​»​។​

​អគ្គបណ្ឌិត​សភាចារ្យ​បាន​បន្ដថា ការកំណត់​តំបន់​អាទិភាព​សំខាន់ៗ ដែល​ត្រូវ​រក្សាទុក​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅក្នុង​ផែនការ​មេនេះ នឹង​ជំរុញ​ឲ្យ​ខេត្ត​មណ្ឌល​គី​រី ប្រើប្រាស់​ឲ្យអស់​លទ្ធភាព នូវ​សក្ដានុពល​ដ៏​សម្បូរ​បែប​របស់ខ្លួន តាមរយៈ​ការអភិរក្ស​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ និង​អភិវឌ្ឍន​ជនជាតិដើម​ភាគតិច និង​ការផ្សារភ្ជាប់​ជាមួយ​ពហុ​វិស័យ​ដទៃ​ទៀត​។​

​អគ្គបណ្ឌិត​បញ្ជាក់ថា «​ខេត្ត​មណ្ឌល​គី​រី​មាន​សក្ដានុពល​ដ៏​ធំធេង​ក្នុង​វិស័យ​កសិកម្ម ជា​ពិសេស​ការអភិវឌ្ឍ​ន៍​កសិដ្ឋាន​ផ្កា បន្លែ ផ្លែឈើ និង​ដំណាំ​ឧស្សាហកម្ម​នានា​ដូចជា ដំណាំ​កាហ្វេ​ជាដើម​»​។​

អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា ភាពជោគជ័យ​នឹង​បោះជំហាន​ទៅមុខ អាស្រ័យ​លើ​ការចូលរួម កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត ស៊ីជម្រៅ និង​ការទទួលខុសត្រូវ គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស ភាព​ជា​ដៃគូ​រវាង​រដ្ឋ ពលរដ្ឋ និង​ឯកជន ព្រមទាំង​ការចូលរួម​ពី​ដៃគូរ​អភិវឌ្ឍន៍​ផ្លូវការ​។​

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិកា​ជាតិ ដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា យោងតាម​ការវិភាគរ​បស់​ក្រុម​ការងារ​បច្ចេកទេស វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កំណើន នៃ​វដ្ត​ជីវិត​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​ពោរពេញ​ទៅ​ដោយ​សក្តានុពល សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត បង្កើត​ជា​កាលានុវត្តភាព សត្យានុម័ត​សម្បូរ​បែប​សម្រាប់​ការវិនិយោគ និង​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍ និង​អន្តរ​វិស័យ​នានា​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគិរី និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​

លោក​បណ្ឌិត​បន្ថែមថា ឈរ​លើ​មូលដ្ឋាន​នេះ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ២០២១-២០៣៥ មាន​គោលបំណង​តម្រង់​ទិសដៅ​អភិវឌ្ឍ ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​របស់​ខេត្ត​មណ្ឌលគិរី ដោយ​ឈរ​លើ​ទិន្នន័យ ការវិភាគ​ស្ថានភាព​ជាក់ស្តែង និង​ប្រភព​ធនធាន​សក្តានុពល សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ និង​អន្តរ​វិស័យ​គាំទ្រ ក្នុង​ក្តី​សង្ឃឹម​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​នៃ​វិស័យ​នេះ នឹង​បង្កើតបាន​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច​-​សង្គម​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

លោក​បណ្ឌិត ថោង ខុន បានបញ្ជាក់​ថា ទន្ទឹម​នឹង​នេះ​តាមរយៈ​អារម្ភកថា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ការអនុម័ត​ផែនការ​មេនេះ រាជរដ្ឋាភិបាល​ក៏​ឯកភាព ក្នុង​ការកំណត់​អាទិភាព​សំខាន់ៗ​ចំនួន​៦ ត្រូវ​រក្សាទុក​សម្រាប់​ការអភិវឌ្ឍ និង​ត្រូវ​កំណត់​អំពី​វិសាលភាព​នៃ សកម្មភាព​វិនិយោគ និង​អភិវឌ្ឍ​តំបន់​ទាំង​នេះ​ឲ្យបាន​ច្បាស់លាស់​រួមមាន​៖
១៖ តំបន់​របៀង​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​៥​។​
២៖ តំបន់​របៀង​ទេសចរណ៍​វប្បធម៌ និង​អេកូ​ទេសចរណ៍​ប៊ូ​ស្រា​-​ដាក់​ដាំ​។​
៣៖ ក្រុង​សែន​មនោ​រម្យ​។​
៤៖ តំបន់​ស្រុក​អូររាំង​ភ្ជាប់​ជាមួយ ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី​។​
៥៖ តំបន់​ប្រជុំជន​នៃ​ស្រុក​កោះ​ញែក​។​
៦៖ តំបន់​ទេសចរណ៍​សមា​ហ​រ័ណតាម​ច្រកព្រំដែន​។​

ក្នុងន័យនេះ​បំណងប្រាថ្នា​សំខាន់​របស់​ផែនការមេ គឺ​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ និង​សាច់ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស និង​ឈាន​ដល់​ការនាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។​

លោក​បណ្ឌិត​បន្ដថា ដូច្នេះ​ខេត្ត​មណ្ឌលគិរី ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ដើម្បី​ចាប់​យក​កាលានុវត្តភាព នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​កំពុង​មាន​កំណើន​គួរឲ្យកត់សម្គាល់ ស្របពេល​ដែល​បញ្ហា​ប្រឈម​ថ្មីៗ​ក្នុង​ពិភពលោក ដូច​ជា​ភាព​តានតឹង​នៃ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក និង​ហេតុការណ៍​ដែល​កើតឡើង​ឥត​គ្រោងទុក ដូចជា​ករណី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​ជាដើម ដោយ​ឈរ​លើ​ភាពរឹងមាំ​នៃ​សក្តានុពល​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ