ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខណ្ឌដូនពេញ សូត្រមន្ត ប្រោះព្រំ​សិរី​សួស្តី ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ គ​.​ស ២០២២

​រដ្ឋបាល​ខណ្ឌដូនពេញ សូត្រមន្ត ប្រោះព្រំ​សិរី​សួស្តី ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ គ​.​ស ២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល ថ្ងៃ​ចន្ទ ១០​កើត ខែ​ចេត្រ​ ​ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ គ​.​ស​.២០២២ ។​

ពិធីសូត្រមន្ត​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាលខណ្ឌ គណៈនាយក​រដ្ឋបាល​ខណ្ឌ ការិយាល័យ​ជុំវិញ​ខណ្ឌ​-​មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់ និង នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ និង ទី​រួម​ផ្សារ​ទាំង​៣​។​

នៅក្នុង​ពិធី​នេះ ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ប្រោស​ព្រំ​សព្វ​សាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ខណ្ឌ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល ខណ្ឌ​ដូនពេញ​ទាំងអស់ ចូល​កើតមាន​ដល់​អ្នក​ឲ្យបាន​គ្រប់ៗ​គ្នា និង​សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា ឲ្យបាន​សេចក្តី​សុខសប្បាយ​គ្រប់​ទីកន្លែង និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ជន​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ